ដាក់គោលដៅពិនិត្យច្បាប់ចរាចរណ៍ឃាត់បានបុរស០៤នាក់ពាក់ព័ន្ធគ្រឿងញៀន

ភ្នំពេញ:កម្លាំងអត្តរាគមន៍ខណ្ឌសែនសុខបានសហការណ៍ជាមួយនគរបាលចរាចរណ៍ខណ្ឌធ្វើការឃាត់ខ្លួនបុរស០៤នាក់ជាប់ពាក់ព័ន្ធរក្សាទុកនូវគ្រឿងញៀនជាប់ខ្លួនដោយដកហូតបានថ្នាំញៀនប្រភេទក្រាមសថ្លាចំនួន២ កញ្ចប់ថងតូច។
កាលពីម៉ោង១៥និង៤០នាទីរសៀលថ្ងៃទី០៦តុលា២០១៦នៅផ្លូវ២០០៤ភូមិស្លែងរលើងសង្កាត់ទឹកថ្លាខណ្ឌសែនសុខ។ជនសង្ស័យទី១ឈ្មោះ អោម ណាត អាយុ២៥ឆ្នាំមុខរបរកម្មកររោងចក្រស្នាក់នៅភូមិកំបូលសង្កាត់កំបូលខណ្ឌពោធិ៍សែនជ័យ។
ទី២ឈ្មោះយ៉ុន សុផាត អាយុ២០ឆ្នាំមុខរបរកម្មកររោងចក្រស្នាក់នៅភូមិកំបូលសង្កាត់កំបូលខណ្ឌពោធិ៍សែនជ័យ។
ជនសង្ស័យទី៣ឈ្មោះជឺ ចាន់ណារិទ្ធ អាយុ៣១ឆ្នាំ
មុខរបរយោធារស្នាក់ភូមិព្រៃព្រីងខាងត្បូងសង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យ។
ទី៤ឈ្មោះហួន សុខរ៉ា អាយុ២៦ឆ្នាំមុខរបរបុក្គលិកក្រុមហ៊ុន ឯកជនស្នាក់នៅភូមិឫស្សីសង្កាត់ស្ទឹងមានជ័យខណ្ឌមានជ័យ។

តាមប្រភពពីសមត្ថកិច្ចបានប្រាប់ឱ្យដឹងថាមុនឃាត់ខ្លួនជនសង្ស័យខាងលើខណះដែលកំលាំងអត្តរាគមន៍ខណ្ឌសែនសុខសហការណ៍ជាមួុយផ្នែកចរាចរណ៍ដាក់គោដៅត្រួតពិនិត្យច្បាប់ល្មើសចរាចណ៍
ជើងគោកនៅចំណុចខាងលើបានឃើញជនសង្ស័យកំុពុងជិះម៉ូតូមួយគ្រឿងម៉ាកឌ្រឹមសង់សេ១២៥ពណ៌ក្រហមពាក់ស្លាកលេខភ្នំពេញ1E-1066និងម៉ូតូមួយគ្រឿងទៀត ម៉ាកស្មាក់រីវូពណ៌ខ្មៅ
លាយក្រហមពាក់ស្លាកលេខ ប.មានជ័យ1C-3440ឌុបគ្នាដោយឆ្លងកាត់ចំណុចគោលដៅត្រួតពិនិត្យខណះនោះសមត្ថកិច្ចក៍ហៅត្រួតពិនិត្យក៍ឃើញគ្រឿងញៀប្រភេទក្រាមសថ្លាម្នាក់១កញ្ចប់ៗថងតូច នៅជាប់ខ្លួនជនសង្ស័យ ពេលនោះកំម្លាំងសមត្ថកិច្ចឃើញទាន់ក៍ឃាត់ខ្លួនយកមកប៉ុស្តិ៍ទឹកថ្លាតែម្តង។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថាថ្នាំញៀនប្រភេទក្រាមសថ្លា០២កញ្ចប់ថង់តូចខាងលើជារបស់ខ្លួនមែនដោយខ្លួនបានទិញពីបុរសម្នាក់នៅម្តុំកោសដូងក្នុងសង្កាត់បឹងសាឡាងខណ្ឌទួលគោកគោលបំណងយកទៅប្រើប្រាស់ប៉ុណ្ណោះ។

បច្ចុប្បន្នជនសង្ស័យទាំង៤នាក់កំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ។

img_6332}

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More