Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ទឹកជំនន់នៅ ប៉ាគីស្ថាន សម្លាប់មនុស្សជិត ២០០នាក់

ប្រទេសប៉ាគីស្ថាន៖ ភ្លៀងធ្លាក់ខ្លាំងបង្កជាគ្រោះទឹកជំនន់ទ្រង់ទ្រាយធំវាយប្រហារប៉ាគីស្ថាន  បង្កការខូច ខាត យ៉ាងដំណាំ ទាំងទ្រព្យសម្បត្តិ និងអាយុជីវិតរបស់ពលរដ្ឋ ។ មន្ត្រីអាជ្ញាធរ គ្រប់គ្រង មហន្តរាយ ជាតិប៉ាគីស្ថាន  បានបញ្ជាក់ កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ ២០១៩ថា នៅទូទាំងប្រទេសប៉ាគីស្ថាន មានមនុស្សសរុប ១៦១នាក់ បានស្លាប់ និង ១៣៧ នាក់ផ្សេងទៀតរងបួស  ដោយ សារបាតុភូតគ្រោះធម្មជាតិភ្លៀងធ្លាក់ខ្លាំង បង្កជាទឹកជំនន់ គិតចាប់តាំងពីខែកក្កដា ឆ្នា២២០១៩ រហូតមកទល់និងពេលបច្ចុប្បន្ននេះ។

ប្រភពពព័ត៌មានដដែល បានបន្តថា មនុស្ស១១នាក់ ស្លាប់ និង រាប់សិបនាក់ផ្សេងទៀត របួស  នៅក្នុងហេតុការណ៍គ្រោះថ្នាក់ទាក់ទង នឹងភ្លៀង  នៅតំបន់កំពង់ផែ ការ៉ាជី ខេត្ត  Sindh ប៉ាគីស្ថាន ក្នុងអំឡុងពេលប៉ុន្មានថ្ងៃកន្លងមក។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយ  ក្នុងតំបន់  ផ្សាយកាលពីថ្ងៃអាទិត្យ (១១ សីហា) ។

ទឹកភ្លៀងធ្លាក់កម្ពស់ ១៩២មិល្លីម៉ែត្រ  ក្នុងមួយម៉ោង បង្កឲ្យជំនន់ ទឹកភ្លៀង កើតឡើង  នៅតំបន់ទីប្រជុំជន និងតំបន់ ទំនាប ហើយធ្វើឲ្យ មនុស្ស ជាប់ នៅក្នុងផ្ទះ រកពេលចេញទៅខាងក្រៅមិនបាន និងរារាំង ដល់ការធ្វើចរាចរណ៍ តាមផ្លូវថ្នល់ ផ្លូវរថភ្លើង ក្នុងតំបន់ថែមទៀតផង។

ប្រភពព័ត៌មានដដែល បានបន្ដថា ចំនួនជនរងគ្រោះដែលបានបាត់បង់ជីវិត បានកើនឡើងយ៉ាង ច្រើន ក៏ដោយសារតែ ការបាក់រលំដំបូលផ្ទះសង្កត់ និងត្រូវចរន្តអគ្គិសនីឆក់ស្លាប់។ ដោយឡែកសត្វពាហនៈជាច្រើន រយក្បាល ដែល មនុស្ស នាំគ្នាទិញ ទុកបម្រុងកាប់ យកសាច់ សម្រាប់រៀបចំពិធីបុណ្យសាសនា Eid នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩នោះ ត្រូវចរន្តអគ្គិសនីឆក់ងាប់ ហើយត្រូវទឹកហូរកួច នាំយកទៅបាត់ខ្លះៗផងដែរ ។

មន្ត្រីក្នុងតំបន់ បាន ថ្លែងថា មនុស្សរាប់សិបនាក់ផ្សេងទៀត បាន បាត់បង់ទីជម្រក  ដោយសារមូលហេតុភ្លៀងធ្លាក់ខ្លាំង  បង្កជាទឹកជំនន់។ ពួកគេ បានភៀសខ្លួន ទៅស្នាក់នៅលើទីទួលមានសុវត្ថិភាព បណ្តោះអាសន្ន ដោយជ្រក នៅក្រោមដំបូល ប្រក់តង់ ហើយនៅទីនោះ  ពួកគេបានទទួលការផ្តល់ ម្ហូបអាហារ, មានទីកន្លែងដេក និងថ្នាំសង្កូវ ខ្លះៗហើយដែរ។

ការផ្គត់ផ្គង់ចរន្តអគ្គិសនី  មាន៣៥ភាគរយ  ត្រូវកាត់ផ្តាច់ នៅ ក្នុងទីក្រុង ។ បញ្ហាអាកាសធាតុមិនអំណោចផលដូច្នេះហើយ ទើបធ្វើឲ្យបណ្តាញចែកចាយ អគ្គិសនី ប្រហែល ៥០០កន្លែង  ត្រូវបិទផ្អាក ផ្គត់ផ្គង់ចរន្តអគ្គិសនីជាបណ្តោះអាសន្ន ជាពិសេស នៅតំបន់ដែលជំនន់ទឹកភ្លៀងវាយប្រហារ ខ្លាំង ដើម្បីបញ្ចៀសហានិភ័យ ពីគ្រោះថ្នាក់ឆក់ខ្សែភ្លើង។

ជាមួយគ្នានេះ អាជ្ញាធរ  បានអំពាវនាវដល់ប្រជាជន  ជាពិសេស  កុមារៗ ត្រូវនៅឲ្យឆ្ងាយ ពីបង្គោលភ្លើង និងនៅក្នុងផ្ទះជានិច្ច ក្នុងអំឡុងពេលភ្លៀង កំពុងធ្លាក់ខ្លាំង ដើម្បីបញ្ចៀសនូវ គ្រោះថ្នាក់ជាយថាហេតុ។

តំបន់ខ្លះ ប្រតិបត្តិការជួយសង្គ្រោះ  ដោយកងកម្លាំងទាហាន និងកងទ័ពឈុតប៉ារ៉ា  ត្រូវបានធ្វើឡើង ចំពោះប្រជាជន ដែលរងគ្រោះ ឬជាប់នៅទីណាមួយកន្លែង ជាពិសេស នៅខេត្ត Sindh នោះតែម្តង ។

មន្ត្រីប៉ាគីស្ថាន បានអះអាងថា នេះជាលើកទី២ហើយ គឺគ្រោះធម្មជាតិ បានកើតឡើង  មិនដល់ ៣សប្តាហ៍ផង ។ កាលពីក្នុងខែកក្កដា ឆ្នាំ២០១៩កន្លងទៅ  គ្រោះធម្មជាតិនេះ បានបណ្ដាលឲ្យមនុស្ស ២៥នាក់បានស្លាប់  នៅតំបន់ទីប្រជុំជនការ៉ាជី ៕

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More