សិស្សវិទ្យាល័យឥន្ទ្រទេវី២នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួនខណ:ដេញប្រម៉ាញ់ចោរឆក់

ភ្នំពេញៈ ជនសង្ស័យ2នាក់ ក្នុងចំណោមបក្សពួកមានគ្នា4នាក់ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍បឹងកក់1ឃាត់ខ្លួនបន្ទាប់ពីបានធ្វើសកម្មភាពឆក់ការបូបពីនារី2នាក់បានសម្រេច។ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង2និង30នាទីរសៀលថ្ងៃទី07 ខែតុលា ឆ្នាំ2016 ស្ថិតនៅចំនុចផ្លូវ516មុខមណ្ឌលសុខភាពមជ្ឈមណ្ឌល ទួលគោក ក្នុង សង្កាត់បឹងកក់1 ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ជនសង្ស័យទាំង2នាក់ដែលសមត្ថកិច្ចឃាត់ខ្លួនបានខាងលើ ទី1ឈ្មោះ ជុំ សិលា ភេទប្រុស អាយុ17ឆ្នាំ មុខរបរជាសិស្សសាលាឥន្ទ្រទេវី រៀនថ្នាក់ទី11ឈានចូលថ្នាក់ទី12 ស្នាក់នៅភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌ ទួលគោក។ ទី2ឈ្មោះ ធូ សុខណា ភេទប្រុស អាយុ 16ឆ្នាំ មានមុខរបរជាសិស្សសាលាឥន្ទ្រទេវី រៀនថ្នាក់ ទី11ឈានចូលថ្នាក់ទី12 ស្នាក់នៅភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌទួលគោក។ ចំនែកជនរងគ្រោះឈ្មោះ ស៊យ សាវ៉ៃ ភេទស្រី អាយុ31ឆ្នាំ មានមុខរបរកម្មករោងចក្រ ស្នាក់នៅជិតមណ្ឌលសុខភាពមជ្ឈមណ្ឌលទួល គោក ក្នុង សង្កាត់បឹងកក់1 ខណ្ឌទួលគោក មានស្រុកកំណើតភូមិព្រៃរកា ឃុំដូនស ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។ សម្ភារៈបាត់បង់កាបូបដៃស្ពាយ 1 អត្តសញ្ញាណបណ្ណ័សំគាល់ខ្លួន កាតវីង ប្រាក់ចំនួន7មឺុនរៀល។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានអោយដឹងថានៅមុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូម៉ាកគប់មូលមួយគ្រឿង ពណ៌ខៀវ ពាក់ស្លាកលេខស្វាយរៀង1D-2452 ជិះឌុបគ្នា2នាក់ធ្វើរដំណើរមកពីស្រុកកំណើតនៅឯខេត្តស្វាយរៀងមកភ្នំពេញ ក្នុងគោលបំណងមកធ្វើរការរោងចក្រនៅភ្នំពេញ លុះមកដល់ចំនុចផ្លូវលេខ516 ជិតមណ្ឌលសុខភាពមជ្ឈមណ្ឌលទួលគោក ក្នុងសង្កាត់ បឹងកក់1 ខណ្ឌទួលគោកដែលជាកន្លែងកើតហេតុ ស្រាប់តែមានជនក្រុម ជនសង្ស័យជិះម៉ូតូចំនួន2គ្រឿងគឺម៉ូតូម៉ាកស៊ុយស៊ូគីនិចពណ៌សមួយគ្រឿងមិនចាំស្លាក លេខជិះគ្នា2នាក់មកធ្វើសកម្មភាពឆក់ការបូបពីនារីរងគ្រោះបានសម្រេចបណ្តាលអោយដួលទៅនឹងថ្នល់ខណៈនោះនារីរងគ្រោះបានស្រែកថាចោរៗធ្វើអោយជនសង្ស័យ ភយ័ជិះរត់គេចខ្លួនចំនែកជនសង្ស័យ2នាក់ទៀតដែលជាបក្សពួកបានជិះម៉ូតូមួយគ្រឿងទៀតម៉ាកហុងដាសង់ប៊ិច ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1BT-1996បានជិះគេចខ្លួន ស្របពេលនោះបានប្រជាពលរដ្ឋជិតកន្លែងកើតហេតុជួយដេញតាមស្រែកពីក្រោយផ្អើលដល់សមត្ថកិច្ចនគរបាលប៉ុស្តិ៍បឹងកក់់1ចេញមកអន្តរាគមន៍ដេញពីក្រោយធ្វើអោយជនសង្ស័យទាំង2នាក់ជិះម៉ូតូហុងដាសង់ប៊ិចភ័យជិះទៅបុករថយន្តនៅពីមុខដួលទើបសមត្ថកិច្ចចាប់បានទាំង2នាក់នៅចំនុច មុខរោងចក្រPPS ផ្លូវ528 តែម្តង។ ចំនែកជនសង្ស័យដែលជាជនដៃដល់ជិះម៉ូតូស៊ុយស៊ូគីនិចបានជិះរត់គេចខ្លួនបាត់។

ក្រោយពីកើតហេតុជនសង្ស័យទាំង2នាក់សមត្ថកិច្ចនាំទៅសាកសួរចំលើយនៅប៉ុស្តិ៍នគរបាលបឹងកក់1ដើម្បីកសាងសំនុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌទួលគោកចាត់ការបន្ត។អត្ថបទៈខេង ប៊ុនធឿន

screenshot_2016-10-08-06-56-56

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More