តូចចិត្តនិងជង្ងឺប្រចាំកាយសម្រេចចិត្តបញ្ចប់ជីវិតដោយចង់ កសម្លាប់ខ្លួន
ខេត្តព្រៃវែង៖ កាលពីថ្ងៃទី ០២ ខែ មិថុនា ឆ្នាំ២០១៦ វេលាម៉ោង ប្រហែល ២២ និង៣០ នាទី នៅចំណុច ភូមិទួលជ្រៃ ឃុំអំពិលក្រៅស្រុកស៊ីធរ កណ្តាល មានឈ្មោះទុយយឿន ភេទ ប្រុស អាយុ ៥៨ ឆ្នាំ នៅភូមិទួលជ្រៃ ឃុំអំពិលក្រៅ ស្រុកស៊ីធរ កណ្តាល បានចងកសម្លាប់ខ្លួន នៅក្រោម ផ្ទះរបស់គាត់ លុះដល់ម៉ោង ៥ និង ២០ នាទី ថ្ងៃទី ០៣ ខែ មិថុនា ឆ្នាំ ២០១៦ ទើបប្រជាពលរដ្ឋនៅជិតខាង ប្រទះឃើញ ក៏បានរាយការណ៍ជូនសមត្ថកិច្ច។
ក្រោយពីបានទទួលព័ត៌មានភ្លាម សមត្ថកិច្ចនគរបាលប៉ុស្តិ៍បានចុះដល់គោលដៅ និងធ្វើការត្រួតពិនិត្យលើសាក សព ឆ្លងតាមការពិនិត្យសាកសព ឈ្មោះ ខាងលើ ពិតជា ចង ក សម្លាប់ខ្លួនឯងប្រាកដមែន ។ មូលហេតុ មានជម្ងឺប្រចាំកាយ និង ផឹកស្រាជាប់ជាប្រចាំ ។ បច្ចុប្បន្នៈ សមត្ថកិច្ច បានប្រគល់សាកសព ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។ដោយ ចាន់ សុធា

}