អាវុធហត្ថស្រុកចឹត្របូរីចុះឃាត់រថយន្តដឹកឈើមួយគ្រឿង ខណ:រថយន្តនោះអស់សាំង
ខេត្តក្រចេះ៖ កំលាំងរាជអាវុធហត្ថចាប់រថយន្តថៅកែឈើ ១គ្រឿង ខណៈរថយន្តនោះអស់សាំងទៅមុខលែងរួចទាំងព្រលឹម។ ហេតុការណ៏នេះបានកើតឡើង នៅវេលាម៉ោង ៦ព្រឹក ថ្ងៃទី៨ ខែតុលាឆ្នាំ២០១៦ នៅចំណុច ដីសម្បទានសង្គមកិច្ច អន្ទ្រីក្រហម ក្នុងស្រុកចឹត្របុរី។
ប្រភពពត៌មាន បានឲ្យដឹងថានៅវេលាម៉ោងប្រមាណ ៥ព្រឹក គេឃើញរថយន្ដខាងលើនេះ ដឹកឈើពេញព្រៀប បើកបរដោយ ឈ្មោះ ធា បាក់ បង ធី បាញ់ ក្នុងល្បឿនដូចហោះ ដោយធ្វើចរាចរណ៍ លើផ្លូវជាតិលេខ ៧៦A ទិសដៅ ពីជើងទៅត្បួង ដគឺចេញពីខេត្ត ស្ទឹងត្រែងឆ្លងកាត់ខេត្តក្រចេះក្នុងទិសដៅទៅប្រទេសវៀតណាម តែអកុសល្យរថយន្ដ មកដល់ចំណុច ដីសម្បទានសង្គមកិច្ច អន្ទ្រីក្រហមរថយន្ត អស់សាំង ក៏បានអ្នកសាព័ត៌មានរួមទាំងអង្គការ មួយក្រុមប្រទះឃើញក៏រាយការណ៏ទៅអាវុធហត្ថលើផ្ទៃប្រទេស នៅក្នុងពេលនោះដែរ អាវុធហត្ថ
ផ្ទៃប្រទេសបានបញ្ជាអោយ អាវុធហត្ថស្រុកចឹត្របូរី ដែលដឹកនាំ ដោយលោក អឹង ចិត្រាចុះទៅដល់កន្លែងកើតហេតុ ចាប់បានទាំងតៃកុងរថយន្ដ នឹងថៅកែរួមទាំងរថយន្ដដឹកឈើប្រណិតពេញព្រៀប តែម្ដង។
បច្ចុប្បន្នរថយន្ដ រួមទាំងមនុស្សនិង វត្ថុតាងត្រូវបានបញ្ជូនចូលបញ្ជាការដ្ឋានអាវុធហត្ថស្រុកចឹត្របូរីដើម្បី សាកសួរ និងកសាងសំណុំរឿងចាត់ការទៅតាមនិតិវិធី ។