Update:លោកតាស្រុះ​ ភ្នំដោះក្រមុំ​បាន​ជួសជុលរួចរាល់ហេីយ ក្រោយជនវិកលចរិតវាយកម្ទេច

មណ្ឌលគិរី៖ ដោយមានការខិតខំប្រឹងប្រែងរបស់ លោក សី ទូច ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បះខេត្ត ព្រមទាំងមន្រ្តីក្រោមឱវាទ រូបសំណាកលោក តាស្រុះ ភ្នំដោះក្រមុំ បានកែលម្អឡើងវិញរួចរាល់ រហូតដល់ម៉ោង១១យប់ថ្ងៃទី០៧ខែតុលា  បន្ទាប់ពីជនវិកលចរិតម្នាក់ បានវាយបាក់ក និងដៃ នៅយប់ថ្ងៃទី០៦ខែតុលា ឆ្នាំ២០១៦។

គួររំលឹកថា នៅព្រឹកថ្ងៃទី៧ ខែតុលា  ឆ្នាំ២០១៦ នៅលេី ភ្នំដោះក្រមុំខេត្តមណ្ឌលគិរី មានការភ្ងាក់ផ្អេីលដល់ប្រជាពលរដ្ឋដែលមកគោរពបូជានៅទីសក្ការះមួយនេះ គ្រាដែលរូបលោកតា ស្រុះ ជារូបតំណាង នៅលេីភ្នុំដោះក្រមុំបានបាក់ ក រលំដួលមកលេីកំរាលក្រោម។ ក្រោយការ ឃេីញហេតុការណ៍នេះភ្លាម លោកយាយ ម្នាក់ដែលជាអ្នកនៅបោសសំអាតនៅទីនេះបានរាយការណ៍ ទៅដល់សមត្ថកិច្ចដេីម្បីចុះមកពិនិត្យមេីលនៅន្លែងកេីតហេតុ។

ក្រោយកើតហេតុនៅវេលា១០និង៣០នាទីព្រឹកថ្ងៃនោះដែរ ខាងមន្ត្រីសមត្ថកិច្ចបានកំណត់មុខសញ្ញាបានហេីយ ហេីយក៏ឈានដល់ការចាប់ខ្លួនផងដែរ ក្រោមការបញ្ជាផ្ទាល់ពីលោក ស្នងការខេត្តមណ្ឌលគិរី។

លោក តូច យ៉ុន ស្នងការខេត្តមណ្ឌលគិរីបានប្រាប់ភ្នាក់ងារអ្នកយកព័ត៌មានប្រចាំខេត្តយេីងថា ជនល្មេីសដែលបានបំផ្លាញ រូបសំណាក់ លោកតា ស្រុះ នៅលេីភ្នំដោះក្រមុំ ត្រូវបានកំលាំងលោកចាប់បានហេីយ។

ប្រភពឱ្យដឹងថា ជនសង្ស័យឈ្មោះផន ឌឿង អាយុ៣៨ឆ្នាំ មានទីលំនៅក្នុងភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុងសែនមនោរម្យ(ជាអតីតគ្រូបង្រៀន និងជាមនុស្សវិកលចរិតផងដែរ)។ ដោយ៖ ចិន្ដា

img-20161008-wa0055img_6627

}

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More