ឯកឧត្តម វ៉ី សំណាង ប្រកាសជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតំបន់មួយចំនួន អោយមានការប្រុងប្រយ័ត្នខ្ពស់
កំពង់ស្ពឺ៖ នៅរសៀលថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៦នេះ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានប្រកាស ជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតំបន់មួយចំនួនដូចជាស្ទឹងក្រាំងពន្លៃខាងក្រោម, ទំនប់អូរខ្យា, ចាន់ថ្នាល, អូក្រាំងអំបិល ត្រូវយកទុកដាក់ទៅលើ ក្មេងៗ ចាស់ជរា និងសត្វពាហៈនៈ ឲ្យបានខ្ពស់បំផុត ខណៈដែលជំនន់ទឹកភ្លៀង បន្ដធា្លក់គ្រប់តំបន់។
លេីសពីនេះទៀតឯកឧត្តម បានដាក់នូវវិធានការជូនមន្ទីរជំនាញពាក់ព័ន្ធមួុយចំនួន បន្តការយកចិត្តទុកដាក់ដូចជា÷
១~មន្ទីរធនធានទឹក ត្រូវតាមដានឲ្យបានជាប់ជាប្រចាំ ក្នុងករណីមានបញ្ហា សូមប្រញាប់រាយការណ៏ឲ្យបានលឿន ដើម្បីរិះរកវិធានការណ៏ដោះស្រាយឲ្យបានទាន់ពេលវេល។
២~មន្ទីរកសិកម្ម ត្រូវតាមដាន នូវជំងឺសត្វ គោ ក្របី ជ្រូក មាន់ ទា ជាពិសេសត្រូវត្រៀមស្រូវពូជសំរាប់សង្រ្គោះ។
៣~មន្ទីរសុខាភិបាល ត្រូវត្រៀមថ្នាំសំរាប់សង្រ្គោះ និងព្យាបាលជំងឺដែលកើតឡើងពីការលិចលង់ ដូចជាថ្នាំបំបាត់រាគ ថ្នាំធ្វើឲ្យទឹកស្អាត ថ្នាំពស់ចឹកជាដើម…។
៤~មន្ទីរអភិវឌ្ឍន៍ជនបទ ត្រូវពិនិត្យលទ្ឋភាព ដែលអាចជួសជុលផ្លូវលំ ក្រោយពេលទឹកស្រក។
៥~មន្ទីរសាធារណៈការ ត្រូវត្រៀមជួសជុលផ្លូវដូចគ្នា។
៦~ដោយឡែក មន្ទីរ និងស្ថាប័ន នានា រួមមាន កំលាំងប្រដាប់អាវុធទាំងបីផងនោះ ក៏ត្រូវត្រៀម លទ្ធភាព ក្នុងការរួមសាមគ្គីគ្នា ដើម្បីយកឈ្នះលើបញ្ហនេះឲ្យបាន។
d.getElementsByTagName(‘head’)[0].appendChild(s);