ក្រុមហ៊ុនផលិតធ្យូងអនាម័យ យីហោ” គីរី ស៊ីណា ឌីវេឡុបមុិន” បង្កប់សុទ្ធតែឈើប្រណិត

ខេត្តមណ្ឌលគីរី៖ នៅថ្ងៃទី០៨ ខែ តុលា ឆ្នាំ ២០១៦ វាលាម៉ោង៨ និង៤៩នាទីព្រឹក កំលាំងសមត្ថកិច្ចចំរុះបានធ្វើការចុះត្រួតពិនិត្យនឹងឆែកឆេរទីតាំងក្រុមហ៊ុន”គីរី ស៊ីណា ឌីវេឡុបមុិន” ដែលស្ថិតនៅ ភូមិអូអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគីរី ។

ក្នុងប្រតិបត្តិការណ៍ចុះត្រួតពិនិត្យនឹងឆែកឆេរក្រុមហ៊ុនខាងលើនេះគឺ ដឹកនាំកំលាំងដោយ៖លោក ជុយ សុខឃាង នាយផ្នែករដ្ឋបាលព្រៃឈើ នគរបាលស្រុក នគរបាលសេដ្ឋកិច្ច សេដ្ឋកិច្ចក្រសួង អាវុធហត្ថស្រុក អាវុធហត្ថស្នាក់ការ៧៦១ បរិស្ថានស្រុក យោធាស្រុក យោធាការពារព្រំដែន១០៣ នគរបាលការពារព្រំដែន៦២១និងអាជ្ញាធរភូមិឃុំផងដែរ។

បើតាមការអះអាងពីលោក ជុយ សុខឃាង នាយផ្នែករដ្ឋាបាលព្រៃឈើស្រុកកែវសីមាបានប្រាប់អ្នកយកព័ត៌មានយើងថា៖ក្នុងប្រតិបត្តិការណ៍ត្រួតពិនិត្យនឹងឆែកឆេរក្នុងបរិវេណក្រុមហ៊ុនខាងលើនេះដែរកំលាំងរបសលោកបានរឹបអូសឈើចំនួន 115 ដុំ ជាប្រភេទឈើធ្នង់(ឈើកូនក្រឡឹង)។

បច្ចុប្បន្នវត្ថុតាងដែលប្រមូលបានយកទៅរក្សារទុកនៅរដ្ឋាបាលព្រៃឈើកែវសីមាដើម្បីកសាងនិតិវិធី។

2f3b0411-5ffa-415d-a5ca-9c9e37b42e58 d9a4b857-e96b-4a1b-bb3c-8fcf4ca0698e

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More