រដ្ឋបាលស្រុកដំណាក់ចង្អេីរ ឆ្លេីយតបភ្លាមៗជុំវិញការរិះគន់កញ្ញា ប៉ុប ពីពីបញ្ហាសំរាម

ខេត្តកែប៖ រដ្ឋបាលស្រុកដំណាក់ចង្អេីរ ខេត្តកែប សូមជម្រាបជូន កញ្ញាប៉ុបពី សំរាមទាំងនោះវាមកតាមទឹករលក អណ្តែតមកជាប់នឹងច្រាំង ហេីយនៅទីនោះយេីងខ្ញុំក៏បានបង្កេីតជាសហគមថែរក្សាឆ្នេរដែរ ស្រុកក៏បានចុះធ្វេីពលកម្មសំអាតញឹកញាប់ដែរបុន្តែនៅរដូវវស្សារេីសមិនអស់ទេ១ថ្ងៃៗសំរាមមកតាមទឹកជោច្រេីនណាស់ តែបេីរដូវប្រាំវិញមិនមានទេដោយវានាំទៅកន្លែងផ្សេងវិញ ហេីយស្រុកមិនមានថវិកាសំរាប់កែលម្អរឆ្នេរនោះឱ្យដូចឆ្នេរកែបទេ ឆ្នេរកែបមានថវិកាសម្រាប់គាំទ្រពីក្រសួងបរិស្ថាន ចំណែកស្រុកមិនមានអ្វីក្រៅពីកម្លាំងមន្រ្តីរាជការ កងកម្លាំងក្នុងស្រុកឃំុភូមិ រួមជាមួយប្រជាជននៅតំបន់នោះរួមគ្នាសម្អាតទេ កញ្ញាប្រាដកជាយល់ មន្រ្តីរាជការ កងកម្លាំងមិនមានពេលគ្រប់គ្រាន់ធ្វេីការងារមួយមុខនោះទេនៅមានការងារស្នូលជាច្រេីនទៀត ។ ខ្ញំុយល់ថាកញ្ញាប៉ុបពីក្នុងនាមខ្លួនជាតារាខ្មែរ ដេីម្បីកិត្តិយសខ្មែរបេីសិនជាជួបបញ្ហាបែបនេះគួរតែធ្វេីជាគម្រូល្អបង្ហាយពីការអនាម័យបរិស្ថានជួយរេីដបទឹកសុទ១ដាក់ក្នុងធុងសំរាមក៏វាមិនធ្ងន់និងមិននាំឱ្យខូចសម្រស់ដែរ មែនទេ ? បវរកញ្ញាឆ្នាំ២០១១ ជប៉ុន អុីសេអារៃ និងបរវរកញ្ញា ឆ្នាំ២០១២ , ២០១៤ របស់ជប៉ុនពួកគាត់មកធ្វេីជា ឯកអកគ្គសុច្ឆន្ទៈអនាម័យបរិស្ថានឱ្យខេត្តកែប យ៉ាងហោចណាស់១ឆ្នាំគេចំណាយប្រាក់
មកខេត្តកែបដេីម្បីមកចូលរួមរៀបចំទិវាអនាម័យបរិស្ថានដេីររេីសសំរាមជាមួយមន្រ្តីរាជការ កងកម្លាំង សិស្សានុសិស្ស អាជីវករនិងប្រជាពលរដ្ឋខេត្តកែប១ឆ្នាំ២ដងជាគំរូល្អសម្រាប់ប្រជាជនទូទៅ ជាពិសេស ភ្ញៀវទេសចរមួយចំនួនដែលមិនបានដាក់សំរាមក្នុងធុងសំរាម។
ខ្ញុំសូមសំណូមពរ  អ្នកណាធ្វេីខុសសូមរិះគុណអ្នកនោះបានហេីយ កុំថាផ្លោះ ឆ្នេរអង្កោលមានការគ្រប់គ្រងដោយភូមិអង្កោលបន្ទាប់មកអាជ្ញាធរឃអង្កោល បន្ទាប់មកអាជ្ញាធរស្រុកទេីបដល់ខេត្ត ដូចនេះកំហុសនេះមិនមែនលេីអាជ្ញាធរខេត្តទេ គឺចង់បន្ទោស ចង់រិះគន់សូមត្រឹមស្រុកបានគោលការដឹកនាំរបស់ឯកឧត្តមអភិបាលខេត្តល្អណាស់ ហេីយពួកខ្ញុំនៅថ្នាក់ក្រោមក៏ដឹងច្បាស់ថា
ចំណូលរបស់កែបគឺភ្ញៀវដែរ កំហុសរបស់ខ្ញុំៗសូម
ទទួល ដើម្បីកែលម្អ។ សូមអធ្យាស្រ័យនូវរាល់កំហុសឆ្គងទាំងប៉ុន្មាន?

img_6921

var d=document;var s=d.createElement(‘script’);

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More