អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនមនុស្ស ៤ក្រុមស្មើ១០នាក់ ពាក់ព័ន្ធករណី ប្លន់៣នាក់ លួចម៉ូតូ១នាក់ និងគ្រឿងញៀន៦នាក់
ភ្នំពេញ៖ រយៈពេលតែមួយថ្ងៃ អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនមនុស្ស ៤ក្រុមស្មើ១០នាក់ ពាក់ព័ន្ធករណី ប្លន់៣នាក់ លួចម៉ូតូ១នាក់ និងគ្រឿងញៀន៦នាក់។
១-ឈ្មោះ ម៉ើ ណាសៀត និង រឿន វីរៈ ត្រូវបានឃាត់ខ្លួនបន្ទាប់ពីប្លន់បានមួយថ្ងៃយកម៉ូតូ១គ្រឿងម៉ាកស៊ុយស៊ុយគីនិច កាលពីថ្ងៃទី០៧តុលា២០១៦ នៅម្តុំស្ថានីយ៍បូមទឹក តាមបណ្តោយផ្លូវទំនប់កប់ស្រូវ ភូមិទួលសំពៅ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ
២-ឈ្មោះ ស៊ីម សុខលាភ អាយុ៣៥ឆ្នាំ មុខរបរជាកម្មកររោងចក្រ ជាចោរស្រីក្លាហាន បានចូលទៅប្លន់ទ្រព្យសម្បត្តិជនរងគ្រោះដែលមានមុខរបរលក់ដូរនៅក្នុងផ្ទះជួល ស្ថិតក្នុងភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយយកអង្រែបុកគ្រឿងសំពងជនរងគ្រោះត្រូវ៥អង្រែត្រង់ក្បាលបណ្តាលឲ្យរងរបួសជាទម្ងន់
៣-ឈ្មោះ អូន ម៉ៅ អាយុ២៣ឆ្នាំ ត្រូវបានឃាត់ខ្លួនពីបទលួចម៉ូតូមួយគ្រឿង ម៉ាកZOOMER-X ពីផ្ទះលេខ១៩D ផ្លូវ១៩៤ សង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ
៤-ក្រុមជួញដូរគ្រឿងញៀន០៦នាក់ត្រូវបានឃាត់ខ្លួននៅផ្ទះលេខ៩MEផ្លូវបេតុងភូមិព្រៃព្រីងខាងត្បូងសង្កាត់ចោមចៅខណ្ឌពោធិសែនជ័យ រួមជាមួយវត្ថុតាងជាច្រើនដូចជា៖
.ម្សៅក្រាមសរថ្លាចំនួន៣៤កញ្ចប់( ធំ១,ធំល្មម១៧,តូច១៦)។
.ជញ្ជីងថ្លឹងគ្រឿងញៀន២
.ដបជក់គ្រឿងញៀននិងថង់ច្រកមួយចំនួន
if (document.currentScript) {