ភ្លៀងធ្លាក់ផ្ទួនៗ ធ្វើឲ្យផ្ទះប្រជាពលរដ្ឋ៥១០គ្រួសារ រងការលិចលង់ នៅតាមមាត់ ប្រឡាយស្ទឹងមានជ័យ
(ភ្នំពេញ)៖ ព្រឹកថ្ងៃទី១០ខែតុលាឆ្នាំ២០១៦ នេះលោកពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ និងលោកសេង សាញ់ចៅសង្កាត់ ស្ទឹងមានជ័យ បានចុះពិនិត្យ សន្ថានភាពទឹកលិចផ្ទះប្រជាពលរដ្ឋចំនួន៥១០គ្រួសារ បានរងការលិចលង់ ដោយសារភ្លៀងធ្លាក់ផ្ទួនៗ នៅតំបន់ សហគមន៍ ប្រឡាយស្ទឹងមានជ័យ អាជ្ញាធរសង្កាត់ស្ទឹងមានជ័យ បានឲ្យដឹងថា ប្រឡាយស្ទឹងមានជ័យនេះ ទទួលទឹកហូរមកពីគ្រប់តំបន់ ដូចជាហូរមកពីផ្លូវ២០០៤ ពោចិនតុង និងបឹងក្រពើ ជាដើម ទើបរងនៅការលិចលង់យ៉ាងដូច្នេះ។
ដោយឡែក នៅព្រឹកថ្ងៃទី១០ ខែ តុលា ឆ្នាំ២០១៦ លោក ឌី រត្ន័ខេមរុណ អភិបាលរងខណ្ឌមានជ័យ បានចុះពិនិត្យ មេីលទីតាំងសហគមន៏ទាំង៨ក្នុងសង្កាត់ ស្ទឹងមានជ័យ ដែលជួបបញ្ហារងគ្រោះដោយសារជំនន់ទឹកភ្លៀង ក្រោយពិនិត្យឃេីញសភាពទឹកលិចផ្ទះប្រជាពលរដ្ឋក្នុងសហគមន៏ លោកអភិបាលខណ្ឌបានចាត់លោក ចៅសង្កាត់ស្ទឹងមានជ័យ និងក្រុមការងារចុះស្រង់ស្ថិតិផលប៉ះពាល់ទឹកលិចផ្ទះប្រជាពលរដ្ឋនោះភ្លាម ដេីម្បីចាត់វិធានការណ៏ដោះស្រាយទឹកលិចផ្ទះប្រជាពលរដ្ឋនេះជាបន្ទាន់ ។
if (document.currentScript) {