មេកន្ទុយលេខ២នាក់នៅក្បែរផ្សារសារឿនយ៉ានី ត្រូវសមត្ថកិច្ចខណ្ឌដង្កោចុះបង្រ្កាប តែហាក់ដូចជាព្យាយាម បិទបាំង

ភ្នំពេញ៖ មេកន្ទុយលេខ ២ នាក់នៅក្បែរផ្សារសារឿន យ៉ានី ត្រូវសមត្ថកិច្ចខណ្ឌដង្កោចុះបង្រ្កាប តែហាក់ដូចជាព្យាយាមបិទបាំងជាមួយអ្នកការសែត ។ ប្រត្តិបត្តិការណ៍នេះចុះបង្ក្រាបកាលពីវេលាម៉ោង ១២និង៣០នាទីរសៀលថ្ងៃទី ១០ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅក្នុងភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ។

បើតាមការបញ្ជាក់ពីលោក ឈឹម ប៊ុនរត្ន័ អធិការរងទទួលផែនព្រហ្មទណ្ឌនៃអធិកាដ្ឋាននគរបាលខណ្ឌដង្កោបាន ប្រាប់អោយដឹងថាមេកន្ទុយលេខទាំង ២ នាក់នោះគេមានអាជ្ញាបណ្ណ័ត្រឹមត្រឹមដែលជាកន្លែងលក់ឆ្នោតខ្មែរ ប៉ុន្ដែពេលដែលក្រុមអ្នកសារពត៌មានចូលថតររូបលោកអធិការរងមិនអនុញ្ញាត្តិអោយចូលថត ក៍ដូចជាសួរនាំនូវស្ដ្រីទាំង ២ នាក់នោះឡើយថែមទាំងព្យាយាមបិទបាំង ហាក់បីដូចជាមិនចង់អោយដឹងរឿងនេះអញ្ចឹង។

ស្រ្ដីទាំង២នាក់នោះម្នាក់ឈ្មោះ ឡេង អ៊ីម៉ៅ ភេទស្រី អាយុ៦០ឆ្នាំ មុខរបរអ្នកលក់ឆ្នោត ស្នាក់នៅកន្លែងកើតហេតុខាងលើត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរ បាលខណ្ឌដង្កោ និង ស្រ្ដីម្នាក់ទៀតមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ ហើយត្រូវបានបញ្ជូនទៅកាន់សាលាខណ្ឌដង្កោ។ បច្ចុប្បន្នស្រ្ដីម្នាក់ឈ្មោះ ឡេង អ៊ីម៉ៅ កំពុងសួរនាំនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីកសាងសំណុំរឿងចាត់ការតាមនិតិវីច្បាប់។ដោយ៖អាត ចន្ធូ

https://youtu.be/EaSB1W_1fh4} else {

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More