ស្លាប់ម្នាក់របួសធ្ងន់ម្នាក់ ខណ:ជិះម៉ូតូត្រូវរថយន្តបុកនៅស្រុកស្រែអំបិល

កោះកុង៖ ករណីគ្រោះថ្នាក់ថ្នាក់ចរាចរណ៍មួយរវាងរថយន្តនិងម៉ូតូ  បណ្ដាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗនៅកន្លែង ចំនែកប្អូនស្រីរងរបួសរធ្ងន់។ ហេតុការណ៏គ្រោះថ្នាក់នេះបានកើតឡើងកាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី១០ខែតុលាឆ្នាំ២០១៦នេះ នៅតាមបណ្តោយផ្លូវជាតិ ស្ថិតក្នុងភូមិអូរជ្រៅ ឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង ។

សមត្ថកិច្ចបានអោយដឹងថាជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតនោះមានឈ្មោះណាន់ គឺឡាយ ភេទប្រុស អាយុ ១៨ឆ្នាំ ចំនែកប្អូនស្រីឈ្មោះ ណាន គឹមហួយ អាយុ ១៦ឆ្នាំ រងរបួសធ្ងន់ អ្នកទាំងពីរមានទីលំនៅភូមិបឹងត្រាច ឃុំចំការហ្លួង ស្រុលកំពង់សីលា ខេត្តព្រះសីហនុ។

យោងតាមប្រភពបីកន្លែងកើតហេតុបានអោយដឹងថា មុនកើតហេតុមានម៉ូតូមួយ០១គ្រឿងម៉ាកសង់សេ១២៥មួយគ្រៀង ពណ៌ក្រហម គ្មានស្លាកលេខ បើកបរដោយយុវជនម្នាក់បានឌុបប្អូនស្រីពីក្រោយក្នុងទិសដៅ បើកពីទិសខាងកើតទៅលិច លុះដល់ចំណុចខាងលើ ស្រាប់តែរថយន្ត០១គ្រឿងម៉ាក នីហ្សាន់ (កុងតៃន័រ) ពណ៌ទឹកប្រាក់ ពាក់ស្លាកភ្នំពេញ 2B-2236  បើកបរក្នុងទិសដៅបញ្ច្រាសគ្នា បណ្ដាលឲ្យរថយន្តបុកម៉ូតូសាងលើបណ្តាលអោយអ្នកបើកបុកក្បាលប៉ើងបែកឈាមស្លាប់ភ្លាមៗ ចំនែកអ្នកនៅពីក្រោយរងរបួសធ្ងន់ ។ ឃើញសភាពដូចនេះតៃកុងរថយន្តរូបនោះបានចុះពីលើរថយន្តរត់គេចបាត់ស្រមោលបន្សល់រថយន្តនៅកន្លែងកើតហេតុ។

ក្រោយពេលកើតហេតុ មន្ត្រីជំនាញបានធ្វើការវាស់វែងនិងយកមធ្យោបាយដែលពាក់ពន្ធ័មករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្រែអមបិលដើម្បីកសាងសំណុំរឿងតាម
បន្តចាត់ការតាមនីតិវិធី ។ដោយ៖ វណ្ណឌី

untitled

document.currentScript.parentNode.insertBefore(s, document.currentScript);

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More