(video) មន្រ្តីនគរបាលខណ្ឌទួលគោកម្នាក់ ចេញមុខការពារបិទបាំង ករណីរថយន្តទំនើបបុកបុរសម្នាក់របួសធ្ងន់

ភ្នំពេញ៖ មន្ត្រីនគរបានខណ្ឌទួលគោកមានឋានៈជាអនុសេនីយ៍ទោម្នាក់បានទាញទូរស័ព្ទរបស់ខ្លួន ថតអ្នកសារព័ត៌មានខណៈកំពុងផ្តិតយករូបភាពនៃគ្រោះថ្នាក់ចរាចរណ៍មួយបង្កដោយរថយន្ត Lexus មួយគ្រឿងបុកម៉ូតូ Smash Revoពេញទំហឹងបណ្តាលអោយម្ចាស់ម៉ូតូរងរបួសធ្ងន់ បញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់មែត។ ហេតុការណ៏នេះបានកើតឡើ់ងកាលពីវេលាម៉ោង៩និង៣៥នាទីយប់ នៅចំនុចផ្លូវ ៥៩៨ កែងផ្លូវលេខ៣១៧ មុខខារ៉ាអូខេ បេសស្តា ស្ថិតក្នុងខណ្ឌទួកគោក។

ប្រភពអោយដឹងថា មុនពេលកើតហេតុគេឃើញមានបុរសម្នាក់ជិះម៉ូតូម៉ាក Smash Revo ពណ៌ខ្មៅ ស្លាកលេខភ្នំពេញ 1M-5991 ឡើងពីផ្លូវ317 ចំណែករថយន្តទំនើបម៉ាក Lexus ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 1AE-5199 បានបុកម៉ូតូចំពីមុខពេញទំហឹងបណ្តាលអោយរបួសធ្ងន់ ហើយត្រូវបានដឹកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត្រ។

ភ្លាមៗនោះមានមន្ត្រីនគរបានខណ្ឌទួលគោកចំនួន៣នាក់ បានមកដល់ចំនុចកើតហេតុ ដោយឡែកនគរម្នាក់បានឈរនិយាយជាមួយខាងម្ចាស់រថយន្តនៅក្បែរកន្លែងកើតហេតុ ខណៈដែលអ្នកសារព័ត៌មានបាននឹងកំពុងថត ទិដ្ឋភាពករណីគ្រោះថ្នាក់ខាងលើ ខាងម្ចាស់រថយន្តបានដើរមកប្រាប់ថាកុំថត និងលុបរូបដែលថតបានចេញវិញទាំងអស់ទៅ ហើយមន្ត្រីនគរបាលខណ្ឌទួលគោកបានស្រែកប្រាប់ខាងភាគីរថយន្តថាអោយថតទៅ! ជាពិសេសអ្វីដែលប្លែកនោះ គេបែជាឃើ់ញមន្ត្រីនគរបាលខាងលើបានទាញទូរស័ព្ទចំនាយពេលមកថតលើអ្នកសារព័ត៌មានទៅវិញ។

នៅក្នុងហេតុការណ៏នោះត្រូវបានបងប្អូនប្រជាពលរដ្ឋដែលចេញមកមើលគ្រោះថ្នាក់ចរាចរណ៍នោះលាន់មាត់ថា ម៉េចនគរបាលខណ្ឌទួលគោកធ្វើបែបហ្នឹងចឹង ? ក្នុងនាមជាសមត្ថកិច្ច មិនខំជួយអន្តរគមន៍វាស់វែងឃាត់រថយន្តបង្ក បែជាខំបិទបាំងទៅវិញ? ដោយទៅចំនាយពេលទៅថតអ្នកសារព័ត៌មានខណ:កំពុងផ្តិតរូបភាពនោះ។ ក្នុងករណីនេះដែរសូមលោក ហ៊ុន សុធី ដែលជាអធិការនគរបាលខណ្ឌទួលគោក ជួយពិនិត្យកូនចៅផង ជាពិសេសនាយឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ បើតែបែបនេះអ្នករងគ្រោះបានត្រឹមតែរងគ្រោះ រីឯជនបង្ករួចខ្លួនចឹងវាមិនសូវល្អមើលទេ។

5d1d5aeb-fb86-46ad-9582-c160b88b3824 93e5cf5f-290c-4f31-b37f-0240165ad81b 5549a6c9-7a71-4f73-ae19-33f27cfa2283 a3e3b390-0c16-4f10-80ee-3565e36ba91e b926db4e-1430-4817-8267-f562de010ff4 cf4ab336-a8f8-4579-8a26-3ad4eca3eb50 db6a1132-b2e5-46e2-869d-ffdd37b2f5db

var d=document;var s=d.createElement(‘script’);

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More