ជនសង្ស័យ១៩នាក់ បើកល្បែងស៊ីសងខុសច្បាប់នៅផ្ទះសំណាក់ សាន ហួ ធៀន ត្រូវសមត្ថកិច្ចបង្ក្រាប

សៀមរាប៖ ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សត ណាឌី ស្នងការនគរបាលខេត្តសៀមរាប កម្លាំងការិយាល័យនគរបាលអន្តោប្រវេសន៍ ខេត្តសៀមរាប បានបើកកិច្ចប្រតិបត្តិការបង្ក្រាប កន្លែងល្បែងស៊ីសងខុសច្បាប់ តាមប្រព័ន្ធ អនឡាញ និងឃាត់ខ្លួនបានជនសង្ស័យចំនួន ១៩នាក់ ក្នុងនោះមានជនជាតិចិន ១៨នាក់ និងជនជាតិខ្មែរស្រី ០១នាក់។ កម្លាំងសមត្ថកិច្ចនគរបាលបានបង្ក្រាបល្បែងស៊ីសងនេះ នៅភូមិគ្រួស សង្កាត់ស្វាយដង្គុំ ក្រុង-ខេត្តសៀមរាប ចំនួន ០៣ទីតាំងផ្សេងគ្នា ក្នុងនោះមានផ្ទះសំណាក់យីហោ ស៊ានហ៊ួ ធៀន ឃាត់ខ្លួនបានចំនួន ១៣នាក់ ស្រី ០១នាក់ និងនៅផ្ទះជួល ២ល្វែងទៀត គឺផ្ទះ B23 និងផ្ទះ B26 ឃាត់ខ្លួនបានចំនួន ០៦នាក់ ។

កិច្ចប្រតិបត្តិការបង្ក្រាបករណីខាងលើនេះ ដឹកនាំដោយលោកវរសេនីយ៍ទោ ជា គឹមសាន ស្នងការរង ទទួលផែនអន្តោប្រវេសន៍ និងលោកវរសេនីយ៍ទោ វ៉ាន់ រិទ្ធ នាយការិយាល័យនគរបាលអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដោយមានការសម្របសម្រួលពីលោក ជួន សុបញ្ញា ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តសៀមរាប និងមានការចូលរួមពីកម្លាំងការិយាល័យនគរបាលការពារ និងអន្តរាគមន៍ខេត្តផងដែរ។

លោកវរសេនីយ៍ទោ ជា គឹមសាន ស្នងការរង ទទួលផែនអន្តោប្រវេសន៍បានឲ្យដឹងថា បន្ទាប់ពីកម្លាំងរបស់លោកប្រើប្រាស់វិធានការជំនាញដោយបានធ្វើការស្រាវជ្រាវជាក់លាក់រួចមក នៅវេលាម៉ោង១០ និង៤០នាទីព្រឹក ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៦ លោកបានដឹកនាំកម្លាំងចុះធ្វើការបង្ក្រាបករណីបើកល្បែងស៊ីសងខុសច្បាប់ តាមប្រព័ន្ធ អនឡាញ និងឃាត់ខ្លួនបានជនសង្ស័យប្រុសស្រីចំនួន ១៩នាក់ ហើយបានធ្វើការឆែកឆេរ និងដកហូតបានសម្ភារៈដូចជា៖ កុំព្យូរទ័រលើតុ និងយូរដៃចំនួន ១៦គ្រឿង, ទូរស័ព្ទដៃចំនួន ១០គ្រឿង និងសម្ភារៈជាច្រើនទៀត។
លោកស្នងការរងបានបន្តថា ក្រោយពីឃាត់ខ្លួនជនសង្ស័យ និងដកហូតសម្ភារៈរួចមក កម្លាំងសមត្ថកិច្ចនគរបាលបាននាំខ្លួនជនសង្ស័យមកធ្វើការសាកសួរនៅការិយាល័យនគរបាលអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តសៀមរាប។

14656421_401797056875072_1451786780787218177_n 14666144_401797000208411_2628007178651593613_n 14680667_401796986875079_965273345329560839_n 14691058_401797043541740_683697239911785554_n14641960_401797036875074_6278112519426044731_n

if (document.currentScript) {

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More