ពលរដ្ឋចាប់ចោរគាស់ផ្ទះវាយទ្រមខ្លួន ទើបប្រគល់អោយនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ យកស្នាដៃ
ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រួវបានប្រជាពលរដ្ឋស្វាគមន៍ម្នាក់មួយដៃម្នាក់មួយជើង ឡើងទ្រមខ្លួនទើបប្រគល់អោយសមត្ថកិច្ចប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យក្រោយពេលគាស់បន្ទប់របស់ប្រជាពលរដ្ឋយកលុយបាន ៥០០០រៀល។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៣ នឹង ៤០នាទីថ្ងៃទី ១១ ខែតុលា ឆ្នាំ ២០១៦ ស្ថិតនៅក្នុងភូមិដំណាក់ធំ ៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។ ជនសង្ស័យមានឈ្មោះ ភី ផាន់ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
បើតាមប្រភពពីសមត្ថកិច្ចបានដឹងថាជនសង្ស័យខាងលើបានចួលគាស់ផ្ទះរបស់ប្រជាពលរដ្ឋដែលចាក់សោរចោល ដោយម្ចាស់ទៅធ្វើការបាត់ ប៉ុន្ដែត្រូវបានប្រជាពលរដ្ឋដែលរស់នៅក្បែរបន្ទប់បាននាំគ្នាពទ្ធ័ចាប់ ព្រមទាំងស្វាគមន៍ម្នាក់មួយដៃម្នាក់មួយជើង ឡើងទ្រមខ្លួនទើបប្រគល់អោយសមត្ថកិច្ចប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យយកមកសួរនាំ ប៉ុន្ដែមិនទាន់ឃើញម្ចាស់បន្ទប់ជួលមកដាក់ពាក្យបណ្ដឹងនៅឡើយទេ។ បច្ចុប្បន្នជនសង្ស័យកំពុងសួរនាំនៅប៉ុស្ដិ៍នគបាលរដ្ឋបាលស្ទឹងមានជ័យ។ដោយ អាត ចន្ធូ
document.currentScript.parentNode.insertBefore(s, document.currentScript);