បែកក្បាលធ្លាយខួរស្លាប់ភ្លាមៗ ខណ:ជិះរថយន្តបុករ៉ឺម៉ក
ភ្នំពេញ៖ បុរសម្នាក់បានស្លាប់ភ្លាមៗយ៉ាងអាណោចអាធម៌នៅហ្នឹងកន្លែងកើតហេតុ ដោយសារតែបើករថយន្តលឿនហើយជ្រុលទៅបុកកន្ទុយសណ្តោងរ៉ឺម៉ករថយន្តដែលគេចតទុកចោល រីឯរថយន្តវិញខ្ទេចមើលមិនយល់ បង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១០ យប់ថ្ងៃទី១១ខែតុលាឆ្នាំ២០១៦ តាមបណ្តោយផ្លូវលេខ៥៩៨ ក្បែរផ្ទះឯ.ឧ ជា សុផារ៉ា ប្រហែល ៣០០ម៉ែត្រ ស្ថិតក្នុងសង្កាត់ គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ។
សពរងគ្រោះមានឈ្មោះ សើរ សុចាន់ ភេទប្រុសអាយុ ២៧ឆ្នាំ មុខរបរបើករថយន្ត ស្នាក់នៅផ្ទះជួល សង្កាត់ច្រាំងចំរះទី១ខណ្ឌប្ញស្សីកែវ និងមានស្រុកកំណើត ភូមិ ត្រពាំងជ្រៃ ឃុំព្រៃវិហា ស្រុកគងពិសី ខេត្តកំពង់ស្ពឺ រីឯរថយន្តដែលជនរងគ្រោះជិះទៅបុកកន្ទុយរ៉ឺម៉ក ម៉ាក់ RAV4 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2F-5978 ចំណែកកន្ទុយរ៉ឺម៉កដែលគេទុកចោលនោះ ពាក់ស្លាកលេខ ព្រះស៉ីហនុ 4A-1265 ។
តាមប្រភពពីប្រជាពលរដ្ឋដែលរស់នៅក្បែរនោះបានអោយដឹងថា មុនពេលកើតហេតុរូបគាត់កំពុងនៅក្នងផ្ទះ ស្រាប់តែលឺស្នូរបុកយ៉ាងខ្លាំងដូចគ្រាប់បែកផ្ទុះ ភ្លាមៗនោះរូបគាត់ក៏ចេញទៅមើលស្រាប់តែឃើញរថយន្តខូចខាតខ្ទេចអស់ទៅហើយ ហើយអ្នកបើកបរវិញ គឺបែកក្បាលធ្លាយចេញខូរ គៀបជាប់ក្នុងរថយន្តស្លាប់យ៉ាងអណោចអធម៌ ។
ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះទៅដល់ ធ្វើការវាស់វែងយករថយន្ត និងកន្ទុយរ៉ឹម៉កទៅរក្សាទុកនៅចរាចរណ៍រាជធានី បើគ្មានការប្តឹងផ្តល់ទេ សមត្ថកិច្ចនិងប្រគល់ជូនម្ចាស់ដើមវិញ ចំណែកសពត្រូវបានក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត ៕ដោយ៖ព្រះអង្គខ្មៅមានរិទ្ធិ
document.currentScript.parentNode.insertBefore(s, document.currentScript);