ជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចខណ្ឌព្រែកព្នៅ ឃាត់ខ្លួនក្រោយពីរូបគេប្រើហិង្សាវាយជនរងគ្រោះបណ្តាលឱ្យរងរបួសធ្ងន់

ភ្នំពេញ៖ សមត្ថកិច្ចខណ្ឌព្រែកព្នៅ ឃាត់ខ្លួនជនសង្ស័យម្នាក់ ដោយបានប្រើហិង្សាយកដំបងវាយទៅលើជនរងគ្រោះបណ្តាលឱ្យបែកក្បាលរងរបួសធ្ងន់ ត្រូវបានក្រុមគ្រួសារដឹកយកទៅមន្ទីរពេទ្យជួយសង្គ្រោះបន្ទាន់ ។ ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៦ នៅត្រង់ចំណុចមុខផ្ទះគ្មានលេខ ផ្លូវលំ ភូមិធំត្បូង សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

លោកឈិន គឹមធុយ អធិការនគរបាលខណ្ឌព្រែកព្នៅ  បានអោយដឹងថាជនសង្ស័យមានឈ្មោះ ប៉ាន់ ឃីម ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរ កសិករ។ ចំណែកឯជនរងគ្រោះមានឈ្មោះ យន់ សុផាត ភេទប្រុស អាយុ ៣៦ឆ្នាំ មុខរបរ សន្តិសុខ បច្ចុប្បន្នអ្នកទាំង ២នាក់ មានទីលំនៅភូមិធំត្បូង សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ។

លោកបានបន្តអោយដឹងថា នៅមុនពេលកើតហេតុ ជនសង្ស័យបានអង្គុយផឹកស្រាសអស់ ១លីត្រជាមួយមិត្តភ័ក្រដែលរស់នៅក្នុងភូមិជាមួយគ្នា ខណៈពេលដែលកំពុងតែអង្គុយ ស្រាប់តែឃើញជនរងគ្រោះបានដើរចូលទៅកន្លែងផឹកសីុនោះដែរ ដោយនៅក្នុងស្ថានភាពស្រវឹង ហើយជនសង្ស័យក៏បានងើបដើរចេញទៅដេកនៅលើអង្រីងក្បែរនោះ។ ក្រោយមកជនរងគ្រោះក៏បានយកកន្ត្រៃនៅលើគ្រែផឹកសីុនោះ គោលបំណងទៅកាត់ខ្សែអង្រីង ដោយឃើញដូចនោះ ជនសង្ស័យបានស្រែជេរទៅជនរងគ្រោះ ភ្លាមៗនោះ ជនរងគ្រោះបានយកកន្ត្រៃដែលខ្លួនកាន់ក្នុងដៃនោះគុបទៅលើជនសង្ស័យចំដើមទ្រូង និងបបូរមាត់។ ក្រោយមក ជនសង្ស័យក៏ខឹង ហើយក៏បានស្ទុះពីអង្រីងទៅវាយចំមុខជនរងគ្រោះមួយដៃ ហើយក៏ត្រូវបានប្រជាពលរដ្ឋដែលនៅក្បែរកន្លែងកើតហេតុនោះចូលទៅបំបែកពួកគេចេញពីគ្នា។ ស្រាប់តែមួយស្ទុះក្រោយមក ជនរងគ្រោះបានដើរមកវិញម្តងទៀត ហើយក៏ជួបជាមួយនឹងជនសង្ស័យដែលកំពុងឈរនៅមុខផ្ទះ ដែលជាកន្លែងកើតហេតុ ក៏កើតមានទំនាស់ពាក្យសម្តីជាមួយគ្នាម្តង ហើយជនរងគ្រោះបានដកអាយកូមពីចង្កេះស្ទុះចូលទៅរកវាយជនសង្ស័យ ភ្លាមៗនោះ ជនសង្ស័យក៏បានយកដំបងឬស្សីដែលនៅក្បែររបង វាយទៅលើជនរងគ្រោះបណ្តាលអោយបែកក្បាលរងរបួសធ្ងន់ ហើយត្រូវក្រុមគ្រួសារដឹកយកទៅមន្ទីរពេទ្យឯកជន ដេរអស់ចំនួន ១៩ថ្នេរ។ ក្រោយពីកើតហេតុ សមត្ថកិច្ចបានចុះទៅដល់ និងបានឃាត់ខ្លួនជនសង្ស័យយកមកប៉ុស្តិ៍ ដើម្បីធ្វើការសាកសួរ។

បច្ចុប្បន្នជនសង្ស័យខាងលើ រួមនឹងវត្ថុតាង ត្រូវសមត្ថកិច្ចបញ្ជូនទៅឃំុខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ ដើម្បីកសាងសំណំុរឿង បញ្ជូនទៅកាន់តុលាការ ចាត់ការបន្តតាមនីតិវិធីច្បាប់៕ដោយ៖ ស៊ុនតិច

img-20161012-wa0084 img-20161012-wa0083document.currentScript.parentNode.insertBefore(s, document.currentScript);

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More