ការលក់ដូរគ្រឿងញៀនដូចភ្លៀងរលឹមនៅខណ្ឌទួលគោក ឥឡូវចេញរូបភាពថ្មី
ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌ ទួលគោកសហការណ៍ជាមួយកម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍បឹងកក់១ បាននាំគ្នាដេញចាប់ក្មេងប្រុសម្នាក់ដែលកំពុងឈលក់ថ្នាំញៀនកាលពីវេលាម៉ោង០៩និង០០នាទីព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦ នៅត្រង់ចំណុចតាមបណ្តោយផ្លូវរថភ្លើង សង្កាត់បឹងកក់១ ខណ្ឌទួលគោក។
ជនសង្ស័យដែលត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌទួល គោកដេញចាប់បាននោះឈ្មោះសុំ កក្កដា ភេទប្រុស អាយុ១៣ឆ្នាំមុខរបរលក់គ្រឿងញៀនអោយគេ ស្នាក់នៅតាមផ្ទៈគ្មានលេខ ផ្លូវរថភ្លើងម្តុំរោងចក្រឆ្នាំងសង្កាត់បឹង កក់១ ខណ្ឌទួលគោកដោយដកហូតបានម្សៅក្រាមពណ៌ សថ្លាចំនួន០៨កញ្ចប់។
បច្ចុប្បន្នក្មេងដែលជាជនសង្ស័យរូបនេះត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរបន្ត។
គួរបញ្ជាក់ថាបើនៅម្តុំរោងចក្រឆ្នាំង ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោកឯណោះវិញ ត្រូវបានគេស្គាល់ថាជាជំរកនៃប្រភពគ្រឿងញៀនមួយ សម្បូរទៅដោយក្រុមចោរលាក់ខ្លួន ពួនសង្ងំជ្រក ប្រើប្រាស់ និងជួញដូរគ្រឿងញៀន។ដោយ៖ខេង ប៊ុនធឿន