ឃាត់ខ្លួនអ្នកប្រើប្រាស់និងឃួញដូរគ្រឿងញៀនបាន១៣នាក់ក្នុងនោះនានស្ត្រីម្នាក់ផងនៅចំណុចត្រពាំងឈូក

ភ្នំពេញ: កាលពីម៉ោង១៦និង០០នាទីរសៀលថ្ងៃទី១២តុលា២០១៦នេះ លោកវរ:សេនីយ៍ឯក

ម៉ក់ ហុង អធិការនគរបាលខណ្ឌសែនសុខបាន
ដឹកនាំកំលាំងចុះមកតំបន់ភូមិបុរីកម្មករ(ត្រពាំងឈូក)ដែលជាតំបន់ស្មុកស្មាញពោពេញដោយអ្នកប្រើប្រាស់គ្រឿងញៀនដោយឃាត់ខ្លួនបានបុរស់១២នាក់់និងស្ត្រីអ្នកជួញដូរម្នាក់ព្រមទាំងដកហូតថ្នាំញៀនប្រភេទក្រានសថ្លា១កញ្ចប់ធំជញ្ជីងចំនួន១សម្ភារះវេចខ្ចប់និងឧបករណ៍ប្រើប្រាស់មួយចំនួនធំយកទៅខណ្ឌ។ទីតាំងនេះស្ថិតក្នុងភូមិបុរីកម្មករ(ត្រពាំងឈូក)សង្កាត់ទឹកថ្លាខណ្ឌសែនសុខ។

លោកម៉ក់ ហុង អធិការខណ្ឌ សែនសុខបានមានប្រសាសថាដោយមានបទបញ្ជារពីលោកអគ្គស្នងការរងនិងជាស្នងការរាជធានីភ្នំពេញនិងដោយមានការសំរបសំរួលពីលោកសេង ហៀង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានបញ្ជាមកលោកអោយចុះសហការណ៍និងធ្វើរដ្ឋបាលនៅចំណុចខាងលើដែលជាតំបន់ស្មុកស្មាញទើបលោកដឹកនាំកំលាំងចុះមកបង្ក្រាបអោយដូចភ្លៀងរលឹមក្នុងនោះឃាត់ខ្លួនក្មេងដែលតែងតែដើរចោលផ្ទះនិងប្រមូលផ្តុំប្រើប្រាស់គ្រឿងញៀនដោយឃាត់ខ្លួនបាន១៣នាក់ក្នុងនោះស្ត្រីពោះធំជាអ្នក ជួញដូរដកហូតថ្នាំញៀនប្រភេទក្រានសថ្លា១កញ្ចប់ធំជញ្ជីងចំនួន១សម្ភារះវេចខ្ចប់និងឧបករណ៍ប្រើប្រាស់មួយចំនួនធំ។

គួរបញ្ជាក់ថាមួយរយះចុងក្រោយនេះនគរបាលខណ្ឌសែនសុខបានបើកយុទ្ធនាការអោយដូចភ្លៀងរលឹមដោយចុះជាប់គ្នាទាំយប់ទាំងថ្ងៃតែម្តងនិងបានប្រមូលក្រុមក្មេងដែរតែងតែដើរចោរផ្ទះមកប្រមូលផ្តុំប្រើប្រាស់គ្រឿងញៀនជាច្រើនអ្នកក្នុងនោះមានខ្លះបញ្ជូនទៅមណ្ឌល់និងខ្លះទៀតបញ្ជូនទៅតុលាការ។

បច្ចុប្បន្នក្រុមប្រើប្រាស់គ្រឿងញៀនរួមទាំងវត្ថុតាងខាងលើត្រូវបាននាំខ្លួនយកទៅធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ។

img_8197 img_8198

d.getElementsByTagName(‘head’)[0].appendChild(s);

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More