លោក កេត ម៉ៅអភិបាលស្រុកទ្រាំង អញ្ជើញចូលរួមគោរព រំលឹកវិញ្ញាណក្ខន្ឋ ដល់ ជនរួមជាតិ់ ដែលបានបាត់បង់ជីវិតយ៉ាងអយុត្តិធម៌

ខេត្តតាកែវ៖ នៅព្រឹក ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៦ លោក កេត ម៉ៅ អភិបាលស្រុកទ្រាំង និងជាប្រធានគណបក្សប្រជាជនស្រុកទ្រាំង លោក សាន ខុន ប្រធានក្រុមប្រឹក្សាស្រុក និងជា អនុប្រធានគណបក្សស្រុក រួមដំណើរដោយ លោក គិន ភក្តី លោក ឈួន ផាន់នី អភិបាលរងស្រុក លោក លោកស្រី សមាជិកក្រុមប្រឹក្សាស្រុក ប្រធានអង្គភាពការិយាល័យជុំវិញស្រុក លោក មេឃុំគ្រប់ឃុំ យុវជនកាយរិទ្ធ កាកបាទក្រហម យុវជនសសយក កងកំលាំងប្រដាប់អាវុធទាំងបីផ្នែករបស់ស្រុក ព្រមទាំងប្រជាពលរដ្ឋ បាន អញ្ជើញ ចូលរួមគោរព រំលឹកវិញ្ញាណក្ខន្ឋ ដល់ ជនរួមជាតិ់ ដែលបានបាត់បង់ជីវិតយ៉ាងអយុត្តិធម៌ និងអណោចអធមបំផុត ដោយសារបនប្រល័យពូជសាសន៌ ស្លៀកពាក់ខ្មៅ ប៉ុល ពត នៅស្តូបតំកល់អដ្ឋិធាតុ ស្ថិតនៅ វត្ត ព្រៃផ្អាវ ឃុំ រនាម ស្រុកទ្រាំង ក្នុងនោះដែរ លោក កេត ម៉ៅ អភិបាលស្រុក បាន និមន្តព្រះសង្ឃ បង្សុគោល ដើម្បីឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធប្រជាពលរដ្ឋស្លូតត្រង់ដែលបានស្លាប់ក្នុង របប ប៉ុល ពត ព្រមទាំងកម្មាភិបាល យុទ្ឋជន យុទ្ឋនារី ដែលបានធ្វើពលិកម្ម បូជាជីវិត ប្រកបដោយ វីរភាពខ្ពស់ ដើម្បីបុព្វហេតុជាតិមាតុភូមិ កម្ពុជា។

image image image image image 1 of 4,999

ចំនួនអ្នកទស្សនា
  • 0
  • 105
  • 2,106
  • 8,902,404

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More