ស្រវឹងបើករថយន្តបុកបង្គោលភ្លើងក្រឡាប់ផ្ងារជើង

ភ្នំពេញ៖ ស្រវឹងស្រាបើករថយន្តបត់ផ្លូវកោងជ្រុលទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវដាច់ធ្លាក់មកក្រោមហើយរថយន្តក្រឡាប់ផ្ងារជើងតែមិនបង្កគ្រោះថ្នាក់ដល់អ្នកបើកបរនោះឡើយ។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ២៣និង៣០នាទីយប់ថ្ងៃទី ១២ ខែតុលា ឆ្នាំ ២០១៦ ត្រង់ចំនុចភូមិអន្លង់ក្ងាន តាមបណ្ដោយផ្លូវហាណូយ ស្ថិតក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ។

ប្រភពពីនៅម្ដុំកន្លែងកើតហេតុបានអោយដឹងថាមុនពេលកើតហេតុគេឃើញរថយន្តមួយគ្រឿង Macedes ពណ័ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ 2AI-5727 រួមដំណើរដោយបុរសបួននាក់ក្នុងស្ថានភាពស្រវឹងទាំងអស់ បើកបរក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿនហើយលុះមកដល់ចំនុចកើតហេតុដោយសារតែចំនុចផ្លូវខាងលើមាន លក្ខណៈជាផ្លូវកោងហើយដោយសារតែចំនុចខាងលើដាច់ភ្លើងទើបធ្វើអោយរថយន្តខាងលើជ្រុលទៅបើកទៅ ហោះលើសួនច្បារពុះចែកទ្រូងផ្លូវធ្វើអោយខូចខាតស្មៅដែលគេដាំលើសួននោះហើយជ្រុលទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវបណ្ដាលអោយធ្លាក់អំពូលចុះមកដល់ដីតែមិនធ្វើអោយបាក់បង្គោលនោះឡើយ។

ក្រោយពេលកើតហេតុមិនមានអ្នករងរបួសអ្វីនោះឡើយហើយខណះពេលដែលសមត្ថកិច្ចមិនទាន់មកដល់កន្លែងកើតហេតុភ្លាមអ្នកបើករងយន្តបង្កព្យាយាមទាក់ទងទៅរថយន្តស្ទូចដើម្បីមកស្ទូចរថយន្តបំរុងរត់គេចខ្លួនតែត្រូវសមត្ថកិច្ចមកទាន់ពេលហើយឃាត់អ្នកបើកបរនឹងរថយន្តនៅនិងកន្លែងកើតហេតុដើម្បីរងចាំខាងជំនាញចរាចរណ៍រាជធានីភ្នំពេញមកធ្វើការវាស់វែងនិងអូសយករថយន្តនិងអ្នកបង្កយកទៅស្នងការរាជធានីភ្នំពេញដើម្បីរងចាំការដោះស្រាយនៅពេលក្រោយ៕}

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More