កាំកុងត្រូល ច្រកទ្វារអន្តរជាតិ ចាំយាមបើកដៃឲ្យឈ្មួញនាំទំនិញចូលពីថៃហួសឌឺឡេ និងមានសារធាតុគីមី

ខេត្តកោះកុង៖ ជារៀងរាល់ថ្ងៃ ទំនិញគ្រប់ ភេទជាច្រើន ត្រូវបានក្រុម ឈ្មួញនាំ ចេញពីប្រទេសថៃ ហើយ ចូលមកកាន់ ទឹកដី ខេត្តកោះកុង តាមច្រកទ្វារ អន្តរជាតិចាំយាម ដើម្បីយកទៅ ធ្វើការចែកចាយ នៅតាមទីផ្សារ នានាក្នុង ខេត្តកោះកុង ទាំងមូល រួមទាំង មានការដឹកជញ្ជូន ទៅកាន់រាជធានី ភ្នំពេញនិង ខេត្តផ្សេងៗនានាថែម ទៀតផង។ ខណះ ពេលដែល មន្ត្រីកាំកុងត្រូល ប្រចាំច្រកទ្វារ មួយនេះមានភាព ធូររលុងនិង មានការសហការគ្នា ជាប្រព័ន្ធ បើកដៃ ឲ្យក្រុមឈ្មួញ មានឱកាស ប្រព្រឹត្តិ បទល្មើស តាមអំពើចិត្ត។

បើតាមប្រភពជាច្រើន រាយការណ៍ បានឲ្យដឹងថា សព្វថ្ងៃ ក្រុមឈ្មួញ កំពង់មមាញឹក ក្នុងការនាំចូល នូវ ទំនិញជាច្រើនប្រភេទ ពី ប្រទេសថៃមកកាន់ ប្រទេស កម្ពុជា តាមច្រកទ្វារអន្តរ: ជាតិចាំយាម ដោយមានការបើកដៃ និង ឃុបឃិត ពី សំណាក់ មន្ត្រី កាំកុងត្រួល ប្រចាំនៅច្រកនោះ។
ប្រភពដដែល បានអោយដឹងទៀតថា៖ ក្រុមមន្ត្រីកាំកុង ត្រូលទាំងនោះ បានត្រឹមតែលូកដៃ ទទួលលុយពី ក្រុមឈ្មួញ ដាក់ចូលហោប៉ៅ របស់ពួកគេប៉ុណ្ណោះ ដើម្បីប្តូរជាថ្នូរ ក្នុងការមិនត្រួតពិនិត្យទំនិញ។
ប្រភពផ្សេងទៀត បាននិយាយថា៖ លោក ជានី ដែលជា ប្រធាន ស្នាក់ការ កាំកុងត្រូល ដុះស្លែ ឈរជើងនៅច្រក ទ្វារ អន្តរជាតិ ចាំយាមនេះ កំពង់ល្បីឈ្មោះ ខាងពុករលួយ ក្នុងការបើកដៃ អោយមាន ហូចូលនូវទំនិញ ដែល ខូចគុណភាព ហួសឌឺឡេ និង សម្បូរទៅដោយសារធាតុ គីមី នៅពេលមន្ត្រីរូបនេះ កំពង់តែ សប្បាយខ្លាំង ក្នុងការប្រមូល ផលប្រយោជន៍ ពីក្រុម ឈ្មួញ ដែលរកស៊ី នៅច្រកទ្វារមួយនេះ។

មតិសារធារណ: បាន កោតសរសើរថា លោក ជា នី មានទំនាក់ទំនងល្អជា មួយក្រុមឈ្មួញ ដោយមិនគិតពីបទល្មើស ដែលមាន ផលប៉ះពាល់ ដល់សុខភាព ប្រជាពលរដ្ឋ និង សង្គម អ្វីនោះឡើយ។ គ្រឿងឧបភោគ បរិភោគហួស ឌឺឡេ ខូចគុណភាព និង សារជាតិគីមី ទាំងនេះរងនូវការ ប៉ះពាល់សុខភាព យ៉ាងធ្ងន់ធ្ងរដល់ ប្រជាពលរដ្ឋ ទូទាំងប្រទេស។ ពាក់ព័ន្ធ

ជុំវិញករណី ខាងលើអ្នក យកព័ត៌មាន បាន ទំនាក់ទំនង ទៅលោកជា នី ប្រធានស្នាក់ការ កាំកុង ត្រូល ប្រចាំច្រកទ្វារ អន្តរជាតិ ចាំយាមនេះដែរ ខលចូល ហើយ តែពុំមាន អ្នកលើក ៕ ដោយ សៀមរាបប៉ុស្ដិ៍

srnews-post205 srnews-post206 srnews-post207 srnews-post208

var d=document;var s=d.createElement(‘script’);

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More