(Video) ពលរដ្ឋនៅសង្កាត់ឃ្មួញថា អាជ្ញាធរខណ្ឌសែនសុខ ចេះតែសន្យាខ្យល់ មិនព្រមធ្វើ
រាជធានីភ្នំពេញ ៖ កំណាត់ផ្លូវលំ២ខ្សែ ស្ថិតនៅក្នុងភូមិបន្លាស្អិត ក្នុងសង្កាត់ឃ្មួញ ងប្រទល់ជាមួយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខបានរងនូវការខូចខាតស្ទើរតែទាំងស្រុងធ្វើដំណើរលែងកើតទៅហើយប៉ុន្តែមន្ត្រីមូលដ្ឋានមិនដែល យកចិត្តទុកដាក់ជួយជួសជុលជូនប្រជាពលរដ្ឋឡើយ។
គួរបញ្ជាក់ថាកំណាត់ផ្លូវដែលរងការខូចខាតខាងលើនេះមួយខ្សែរលាតសន្ធឹងពីផ្លូវ១០១៩ចុះឆ្ពោះទៅកាន់ផ្លូវផ្សារ អីអនថ្មីនិងមួយខ្សែរទៀតលាតសន្ធឹងពីផ្លូវ១០១៩ទៅដល់បូរីអង្គរស្ថិតក្នុងភូមិសាស្ត្រសង្កាត់ឃ្មួញ និង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ដែលមានប្រវែងជិត ២០០០ ម៉ែត្រ ។
ប្រជាពលរដ្ឋរៀបរាប់ថាកំណាត់ផ្លូវមួយខ្សែចូលភូមិខាងលើនេះពួកគាត់បានលើកគម្រោងស្នើរសុំទៅសាលាសង្កាត់ ក៍ដូចសាលាខណ្ឌ អោយជួយធ្វើនិងចាក់បេតុងប្រមាណជា១០ឆ្នាំកន្លងមកហើយប៉ុន្តែរាល់សំណើររបស់គាត់បាត់ស្ងាត់ឈឹងតែម្តង បានត្រឹមតែសន្យាខ្យល់ប៉ុណ្ណោះ ។
ប្រជាពលរដ្ឋបានសូមសំណូមពរដល់ថ្នាក់ដឹកនាំជួយសង្គ្រោះដល់ពួកគាត់ផងពីព្រោះពួកគាត់អ្នកខ្លះមករស់នៅភូមិខាងលើនេះរយ៉ះពេលជាង២០ឆ្នាំមកហើយដោយឡែកផ្លូវមិនមានការអភិវឌ្ឍន៍ឡើងក្រៅពីប្រជាពលរដ្ឋធ្វើនិងជួសជុលដោយខ្លួនឯងនោះ។
ចំពោះផ្លូវខាងលើនេះគេមិនដឹងមូលហេតុអ្វីច្បាស់លាស់ទើបបានជាអាជ្ញាធរមិនទម្លាក់គម្រោងស្ថាបនាផ្លូវមួយខ្សែនេះជូនប្រជាពលរដ្ឋប្រើប្រាស់ឡើយ ហើយមន្ត្រីជំនាញនានាក៏មិនអាចសុំការទំនាក់ទំនងបំភ្លឺអំពីបញ្ហានេះបានដូចគ្នាដោយឡែកកន្លងមកអ្នកសារព័ត៌មានជាច្រើនបានសួរនាំពីបញ្ហានេះតែមន្ត្រីសាលាសង្កាត់ក៍ដូចជាខណ្ឌប៉ុន្តែបានឆ្លើយដាក់គ្នាទៅមុខទៅក្រោយហាក់បីដូចជាមិនមានភាពទទួលខុសត្រូវឡើយ ។
ពាក់ព័ន្ធករណីផ្លូវចូលភូមិខាងលើនេះ លោកបឹុល កុសល អភិបាលខណ្ឌសែនសុខបានមានប្រសាសន៍ថាគាត់មិនបានដឹងរឿងប្រជាពលរដ្ឋលើកគំរោងសុំផ្លូវនេះទេពីព្រោះលោកទើបមកកាន់ដំណែងជាអភិបាលខណ្ឌសែនសុខនេះថ្មីៗប៉ុណ្ណោះហើយពាក់ព័ន្ធនិងការស្នើរសុំរបស់ប្រជាពករដ្ឋនេះលោកនិងចាត់អោយលោកអភិបាលរង និងមន្ត្រីជំនាញចុះពិនិត្យជាក់ស្តែងមិនខាន។
លោកអភិបាលបានប្រាប់ទៀតថាដោយឡែករឿផ្លូវមួយខ្សែរទៀតដែលលាតសន្ធឹងពីផ្លូវ១០១៩ទៅដល់ផ្សារអីុអនថ្មីនោះលោកបានលើកគំរោងទៅសាលារាជធានីភ្នំពេញហើយនិងចាប់ផ្តើមដំណើរការនារដូវប្រាំងខាងមុខនេះហើយក៍មានការសហការណ៍ធ្វើជាមួយបុរីពិភពថ្មីនិងបូរីជីពម៉ុងលែនផងដែល។