រថយន្តប៊ីស៊ុយមីស៊ី បុកម៉ូតូសណ្ដោងរ៉ឺម៉កបណ្ដាលឲ្យអ្នកបើកបរ និងអ្នករួមដំណើរម្នាក់ទៀតរងរបួសធ្ងន់ និងស្រាល

សៀមរាប៖ កាលពីវេលាម៉ោង ១៨ៈ២៥នាទី ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦ នៅចំណុចខាងកើតស្ពានតាមេងចំងាយ ២៥០ម៉ែត្រនៅលើផ្លូវជាតិលេខ៦ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូសណ្ដោងរ៉ឺម៉កស្របទិសគ្នាបណ្ដាលឲ្យអ្នកបើកបរម៉ូតូ និងអ្នករួមដំណើរម្នាក់រងរបួសធ្ងន់ និងស្រាល។

លោកវរសេនីយ៍ត្រី ជី បេងជន អធិការនគរបាលស្តីទីស្រុកក្រឡាញ់បានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបណ្តាលមកពីរថយន្តម៉ាក ប៊ីសុយមីស៊ី ពណ៌ខ្មៅ ពាក់ស្លាកលេខភំពេញ 2T:3693 បើកបរដោយ មនុស្សមិនស្គាល់អត្តសញ្ញាណ បើកក្នុងទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿន ហើយបានទៅបុកម៉ូតូសណ្ដោងរ៉ឺម៉កចំពីក្រោយពេញទំហឹង បណ្ដាលឲ្យអ្នកបើកបរម៉ូតូ និងអ្នករួមដំណើរម្នាក់រងរបួសធ្ងន់ និងស្រាល ហើយត្រូវបានបញ្ជូនទៅជួយសង្គ្រោះ និងព្យាបាលភ្លាមៗនៅមន្ទីរពេទ្យបង្កែកស្រុកក្រឡាញ់ ចំពោះអ្នកបើកបររថយន្តក្រោយពេលបង្កហេតុបានចុះរត់គេចខ្លួនបាត់ស្រមោលបន្សល់ទុករថយន្តនៅកន្លែងកើតហេតុ។

លោកអធិការនគរបាលស្តីទីស្រុកក្រឡាញ់បានបញ្ជាក់ថា ជនរងគ្រោះមានឈ្មោះ ប្រាក់ លាង ភេទប្រុស អាយុ៥៤ឆ្នាំ ជាអ្នកបើកបរម៉ូតូ សណ្ដោយរ៉ឺម៉ក និងអ្នករួមដំណើរម្នាក់ទៀតឈ្មោះ ខាំ សំបូរ ភេទស្រី អាយុ៤៥ឆ្នាំ ត្រូវជាប្រពន្ធ។
បន្ទាប់ពីកើតហេតុកម្លាំងអធិការដ្ឋាននគរបាលស្រុកបានចុះទៅធ្វើការត្រួតពិនិត្យវាស់វែងរួច បានយករថយន្ត និងម៉ូតូមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីរៀបចំសំណុំរឿងតាមនីតិវិធីច្បាប់ ចំពោះអ្នកបើកបរសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវយកមកផ្តន្ទាទោសតាមច្បាប់។

14520562_403034980084613_5373505023572332288_n 14650213_403035023417942_2869280255429755348_n 14666218_403035000084611_9025933009901655046_n 14729342_403035036751274_2819639567032170391_n

 

document.currentScript.parentNode.insertBefore(s, document.currentScript);

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More