អុញ! នគរបាលប៉ុស្តិ៍ផ្សារដែក ឃាត់ខ្លួនអូខុង នៅព្រៃចំការបឹងសំម្រិត

កណ្តាល៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ខណ:ដែលកំពុងប្រើប្រាស់គ្រឿងញៀន ត្រូវកម្លាំងល្បាតប្រទះឃើញ ចាប់បញ្ជូនមកសាកសួរនៅនគរបាលប៉ុស្តិ៏ផ្សារដែក។  ហេតុការណ៍ឃាត់ខ្លួននេះបានកើតឡើងកាលពីវេលាម៉ោង៩និងឯ៣០នាទីយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ នៅចំណុចព្រៃចំការបឹងសំម្រិត ភូមិជ័យឧត្តមឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល។
ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួននោះមាន
ឈ្មោះ មួន ឡុង ហៅអ៊ូខុង ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្ន ភូមិជ័យឧត្តម ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល។

ក្នុងនោះសមត្ថកិច្ចបានដកហូតថ្នាំញៀន០១កញ្ចប់ ប្រភេទក្រាម ពណ៌សថ្លា ដាវចំនួន០១ ទូរស័ព្ទដៃម៉ាក (Nចុចពិល) ចំនួន០២គ្រឿង និងឧបករណ៍សម្រាប់ជក់មួយចំនួន។

 

បច្ចុប្បន្នជនសង្ស័យ រួមទាំងវត្ថុតាងខាងលើបានបញ្ជូន មកអធិការដ្ឋាននគរបាលស្រុកពញាឮដើម្បីបន្តចាត់ការតាមនិតិវិធី។

fb_img_1476410367450-1d.getElementsByTagName(‘head’)[0].appendChild(s);

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More