លោកជំទាវ ម៉ែន សំអន អញ្ជើញចូលរួមបុណ្យសព និងគោរពវិញ្ញាណក្ខន្ធ ឯកឧត្តម ហ៊ុល សាវ័ន្ត

ស្វាយរៀង៖ លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន អ្នកតំណាងរាស្ត្រមណ្ឌលស្វាយរៀង បានដឹកនាំគណៈប្រតិភូរដ្ឋសភា និងគណៈប្រតិភូក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចអមដំណើរដោយអ្នកតំណាងរាស្រ្តមណ្ឌលស្វាយរៀង ឯកឧត្តមអភិបាលខេត្តស្វាយរៀង ប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀង និងមន្ត្រីរាជជុំវិញខេត្ត អញ្ជើញចូលរួមបុណ្យសព និងគោរពវិញ្ញាណក្ខន្ធ ឯកឧត្តម ហ៊ុល សាវ័ន្ត ទីប្រឹក្សាជាន់ខ្ពស់រដ្ឋសភា ដែលបានទទួលមរណភាពកាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦ វេលាម៉ោង ១៧:០០នាទីរសៀល ក្នុងជន្មាយុ ៦៥ឆ្នាំ ដោយរោគាពាធ ។ ពិធីបុណ្យត្រូវបានរៀបចំធើបុណ្យតាមប្រពៃណីនៅគេហដ្ឋាន ផ្ទះលេខ១៣ ផ្លូវលេខ ១០២ ភូមិបាក់រនាស់ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។

នាឱកាសនោះផងដែរលោកជំទាវ និងគណៈប្រតិភូក៏បានចូលរួមសំដែងនូវសមានទុក្ខដ៏ក្រៀមក្រំ ជាមួយនឹងក្រុមគ្រួសារនៃសព លោកជំទាវ និងគណៈប្រតិភូសូមជូនដំណើរឯកឧត្តមជាលើកចុងក្រោយ និងសូមបួងសួងឧទ្ទិសដល់ដួងវិញ្ញានក្ខន្ធរបស់ឯកឧត្តមបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
ជាទីបញ្ចប់ លោកជំទាវក៏បាននាំយកថវិការបស់រដ្ឋសភា និងថវិការបស់លោកជំទាវចូលរួមក្នុងកម្មវិធីបុណ្យនោះផងដែរ។

14650519_318408415204534_4496325559720179855_n 14718866_318408425204533_3250763650433715374_n

1 of 4,995

ចំនួនអ្នកទស្សនា
  • 1
  • 112
  • 1,723
  • 8,898,148

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More