ក្រុមចោរដាវសាម៉ូរៃកាប់ប្លន់ យកម៉ូតូបានសំរេច នៅខណ្ឌឬស្សីកែវ ក្នុងសង្កាត់ទួលសង្កែ

 ភ្នំពេញ៖ ជនរងគ្រោះពីរនាក់ត្រូវក្រុមចោរបីនាក់ដេញកាប់ប្លន់យកម៉ូតូបានសំរេច ហើយរងរបួសត្រូវក្បាល២ដាវសាំម៉ូរៃ និងម្នាក់ទៀតរងរបួសដៃឆ្វេងបន្តិច។ ហេតុការណ៍ដ៍គួរអោយរន្ធត់មួយនេះបានកើតឡើងកាលពីវេលាម៉ោង២រំលងអាធ្រាតចូលថ្ងៃទី១៤ ខែតុលា ឆ្នាំ ២០១៦ ត្រង់ចំនុចម្ដុំផ្សារទំនប់ ផ្លូវលំកែងនិងផ្លូវ៥៩៨ ស្ថិតក្នុងសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។

ជនរងគ្រោះដែលជាម្ចាស់ម៉ូតូមានឈ្មោះ សុីម សុខរុន ភេទប្រុស អាយុ២២ឆ្នាំ មុខរបរផ្សាដែក មានស្រុកកំ ណើតភូមិវត្តស្នោ ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ និងម្នាក់ទៀតមានឈ្មោះ ញឹម រ៉ាក់ ភេទប្រុស អាយុ២៥ឆ្នាំ មុខជាងផ្សារដែក ស្នាក់នៅនិងមានស្រុកកំណើតជាមួយគ្នា។

តាមប្រភពព័ត៌មានពីជនរងគ្រោះបានអោយដឹងថា មុនពេលកើតហេតុជនរងគ្រោះទាំងពីរនាក់ និងមិត្តភក្ដិរបស់គេផ្សេងទៀតសរុបមានគ្នាចំនួន៨នាក់បានផឹកសុីនៅម្ដុំមុខសណ្ឋាគារណាហ្គា ហើយក្រោយមកក៍ជូនមិត្តភក្ដិម្នាក់ឈ្មោះ កម រាជ អាយុ២៣ឆ្នាំ មុខរបរជាងកញ្ចក់មកផ្ទះជួលប្រពន្ធនៅចំនុចម្តុំកើតហេតុ។

ពេលដែលជិះពីកន្លែងផឹកសុីនោះ ជនរងគ្រោះនិងបក្សពួក៦នាក់ទៀតបានជិះម៉ូតូចំនួនបួនគ្រឿងរួមទាំងម៉ូតូ ជនរងគ្រោះផង លុះចូលទៅក្នុងប្លុកផ្ទះជួលមិត្តភក្ដិជនរងគ្រោះនោះ ដោយសារតែម្តុំនោះជាចំនុចស្ងាត់ជ្រងំហើយម៉ូតូជនរងគ្រោះនៅក្រោយគេក៍ស្រាប់តែមានជនសង្ស័យចំនួនបីនាក់ដើរចេញមកពីក្នុងប្លុកផ្ទះជួលនោះហើយបានដកដាវសាំម៉ូរៃ កាប់មកលើជនរងគ្រោះទាំងពីរនាក់ចំនួន២ដាវត្រូវក្បាល និងត្រូវដៃ មិនតែប៉ុណ្ណោះថែមទាំងគប់ដុំថ្មរទៅលើជនរងគ្រោះទៀតផង បណ្ដាលអោយពួកគេម្នាក់រងរបួសក្បាល និងម្នាក់ទៀតរងរបួសដៃខាងឆ្វេងតែមិនធ្ងន់ធ្ងរនោះទេ។

ក្រោយមកជនសង្ស័យទាំងនោះបានយកម៉ូតូជនរងគ្រោះ បើករត់គេចខ្លួនដោយសុវត្ថិភាពបាត់ទៅ។

ម៉ូតូដែលត្រូវគេប្លន់យកទៅនោះគឺម៉ាកZoomer X សេរីឆ្នាំ ២០១៦ ពណ័ខៀវលាយ ឈាមជ្រូកពាក់ស្លាកលេខភ្នំពេញ 1FY 0649 ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានមិត្តភក្ដិឌុបតាមម៉ូតូបញ្ជូនមកកាន់មន្ទីរពេទ្យព្រះកុសមះ បន្ទាប់មកបានត្រឡប់ទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលសង្កាត់ទួលសង្កែ។

3b569d20-2dfe-4638-9bd4-0f26bb2b7ddf 798ec669-e64f-4de0-9491-79dd9929c163

if (document.currentScript) {

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More