តើសមត្ថកិច្ចក្រុងសៀមរាប មានលទ្ធភាពបង្ក្រាបល្បែងស៊ីសង ឬទេ?

ខេត្តសៀមរាប៖ មានការ លើកឡើងថា ប្រជាពលរដ្ឋរស់ នៅក្នុងក្រុង សៀមរាប កំពុងតែ ព្រួយបារម្មណ៍ យ៉ាងខ្លាំង ពីបញ្ហាសន្តិសុខ សង្គម ដោយមាន អំពើចោរកម្ម លួចប្លន់ ឆក់ គ្រឿងញៀន កើតមាន ជាបន្តបន្ទាប់ ដោយសមត្ថកិច្ច បង្ក្រាបហាក់ បីមិនទាន់ បានជោកជ័យ នៅឡើយ។ប្រជាពលរដ្ឋ បានឲ្យដឹងថា អំពើចោរកម្ម ទាំងនោះ អាចបណ្ដាល មកពីកើតមាន ល្បែងស៊ីសង ដែលកើតមាន នៅក្រុងសៀមរាប យ៉ាងពេញបន្ទុក ដូចជា ល្បែងកន្ទុយលេខ នៅផ្សារដើមក្រឡាញ់ ផ្សារលើ ផ្សារចាស់ ផ្សារក្រោម និងតាម កន្លែងប្ដូរប្រាក់ និងវេលុយ មួយចំនួនទៀត សុទ្ធសឹងតែ ជាកន្លែង បើកល្បែងឆ្នោត កន្ទុយលេខ ក្នុងនោះដែរ តាមទីតាំង អិនធើណេត មួយចំនួន ក៍សង្ស័យ មាន បង្កប់ល្បែង ស៊ីសង អនឡាញ តាមប្រព័ន្ធ អិនធើណេតផងដែរ។

មានការអះអាង បន្ថែមថា ជារើយៗ កងកម្លាំង សមត្ថកិច្ច តែងតែ ចុះធ្វើការ បង្ក្រាបនូវ វង់ល្បែង ទីតាំងល្បែង នានា ក្នុងក្រុងសៀមរាប តាមបញ្ជារបស់ ថ្នាក់ដឹកនាំដែរ ប៉ុន្តែការ ចុះបង្ក្រាបម្ដងៗ សមត្ថកិច្ច ដែលខំអនុវត្ត ទាំងនោះ ត្រូវបានមេកើយ ស្ដីបន្ទោស និងអន្តរាគមន៍ទៅវិញ ដោយមានការ ប៉ះពាល់ចំ ខ្សែរអ្នកមាន អំណាច បុណ្យស័ក្ក នៅកាង ពីក្រោយខ្នង របស់ទីតាំង ល្បែងនីមួយៗ

ល្បែងឆ្នោត យួន(កន្ទុយលេខ )ត្រូវបានប្រជាពលរដ្ឋ ក្នុងក្រុង សៀមរាប ឲ្យដឹងថា កំពុងរាល ដាលយ៉ាងពេញបន្ទុក ហើយពលរដ្ឋមួយចំនួន ដែលឈ្លក់វង្វេង នឹងល្បែងនេះ ត្រូវចាញ់អស់ ទ្រព្យសម្បត្តិលុយកាក់ ហើយអ្នកខ្លះ ឈានដល់អស់ដីធ្លីផ្ទះសម្បែងទៀតផង។

អាជ្ញាធរសង្កាត់ ក៏ដូចជានគរបាលប៉ុស្ដិ៍ រដ្ឋបាលតាម បណ្ដាសង្កាត់នានា មិនយកចិត្ត ទុកដាក់បង្ក្រាប ល្បែងស៊ីសងឲ្យស្របទៅតាម គោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព ទាំង៩ចំណុចនោះទេ ហើយបណ្ដោយ ឲ្យល្បែងស៊ីសង រាលដាលកាន់តែខ្លាំង។

ប្រជាពលរដ្ឋ បានលើកឡើងថា ពួកគាត់ចង់ឃើញ និងសង្ឃឹមថា អាជ្ញាធរ សមត្ថកិច្ច អនុវត្ត បង្ក្រាបល្បែង ស៊ីសង ឲ្យដូចភ្ឡៀងរលឹម ដើម្បីរក្សា សន្តិសុខ សណ្ដាប់ធ្នាប់ សង្គមសុវត្ថិភាព ជូនប្រជាពលរដ្ឋ ទូទៅនិងភ្ញៀវជាតិ អន្តរជាតិ មកកំសាន្តនាន ក្នុងក្រុងទេសចរ សៀមរាប កុំធ្វើតែមួយឆាវៗ ដូចភ្លើងចំបើង៕

srnews-post216 srnews-post217}

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More