Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

រថយន្ត ០១គ្រឿងបុកម៉ូតូ ០២គ្រឿង បណ្ដាលឲ្យម្នាក់ស្លាប់ និងម្នាក់រងរបួសធ្ងន់

សៀមរាប៖ នៅលើកំណត់ផ្លូវជាតិលេខ៦៧ចាស់ ស្ថិតក្នុងភូមិបន្ទាយស្រី ឃុំខ្នារសណ្ដាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ខាងត្បូងអធិការដ្ឋាននគរបាលស្រុកបន្ទាយស្រីចម្ងាយប្រហែល៣០០ម៉ែត្រ មានករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តបើកបុកម៉ូតូ ០២គ្រឿងបើកបញ្ច្រាស់ទិសគ្នាបណ្ដាលឲ្យបុរសម្នាក់ស្លាប់នៅហ្នឹងកន្លែងកើតហេតុ និងម្នាក់ទៀតរងរបួសធ្ងន់ត្រូវបានដឹកយកទៅជួយសង្គ្រោះនៅមន្ទីរពេទ្យខេត្តសៀមរាប។

លោកអនុសេនីយ៍ឯក ជៀម រក្សា អធិការនគរបាលស្តីទីស្រុកបន្ទាយស្រីបានឲ្យដឹងថា ករណីគ្រោះថ្នាក់ខាងលើនេះកើតឡើងនៅវេលាម៉ោង ១៦និង០០នាទី ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៦ បណ្ដាលឲ្យបុរសម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់។លោកអធិការនគរបាលស្តីទីបានបញ្ជាក់ថា ជនរងគ្រោះមានឈ្មោះ សាន ណាគ្រី ភេទប្រុស អាយុ៦១ឆ្នាំ រស់នៅភូមិស្រះឈូក ឃុំត្រពាំងត្រី ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ (ស្លាប់) និងម្នាក់ទៀតជាមន្ត្រីអជ្ញាធរអប្សារា មិនស្គាល់អត្តសញ្ញាណ (រងរបួសធ្ងន់) ត្រូវបានដឹកបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យខេត្តសៀមរាប។
ករណីនេះបណ្តាលមកពីរថយន្តបើកបរល្បឿនលឿនក្នុងស្ថានភាពផ្លូវអន្ទង់អាំង (រៀងជាអក្សរ N) បណ្ដាលឲ្យជ្រុលចង្កូតទៅបុកជនរងគ្រោះជិះម៉ូតូស្របទិសគ្នាទាំង០២នាក់ បណ្ដាលឲ្យម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ បន្ទាប់ពីកើតហេតុរថយន្តបន្តបើករត់គេចខ្លួនបានស្រមោល។

បច្ចុប្បន្នសពត្រូវបានកម្លាំងសមត្ថកិច្ចស្រាវជ្រាវរកក្រុមគ្រួសារឃើញហើយនៅខេត្តឧត្តរមានជ័យ ហើយពួកគាត់កំពុងធ្វើដំណើរមកទទួលយកសាកសពទៅធ្វើបុណ្យតាមប្រពៃណី ចំពោះរថយន្តបង្កកម្លាំងនគរបាលស្រុកបន្ទាយស្រីកំពុងធ្វើការស្រាវជ្រាវ និងចាប់ឃាត់ខ្លួនយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ រីឯម៉ូតូរបស់ជនរងគ្រោះទាំង ០២គ្រឿង ត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបន្ទាយស្រី។

ដោយ រើត សុធី

img_9016 img_9017 img_9018

document.currentScript.parentNode.insertBefore(s, document.currentScript);

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More