Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ក្រោយធ្វេីសកម្មភាពលួចក្រណាត់រោងចក្របាន៣ថ្ងៃ​ ត្រូវក្រុមសន្តិសុខក្របួចអោយនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ

ភ្នំពេញៈ ជនសង្ស័យម្នាក់ញ៉ាមលួចក្រណាត់រោងចក្របានសម្រេច តែត្រូវអស់លក្ខ័ ក្រោយពេលក្រុមសន្ដិសុខចាប់ជាប់ប្រគល់អោយសមត្ថកិច្ចបន្ទាប់ពីធ្វេីសកម្មភាពលួចក្រណាត់រោងចក្របាន៣ថ្ងៃ ។ហេតុកានេះកេីតឡេីងកាលពីវេលាម៉ោង៤នឹង០០នាទីល្ងាចថ្ងៃទី១៤ខែសីហាឆ្នាំ២០១៦ នៅក្នុងរោងចក្រកាត់សំលៀបំពាក់ដែកមានស្លាកយីហោ យ៉ាយយ៉ាយ ស្ថិតនៅភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។
ជនសង្ស័យដែលឃាត់ខ្លួនបានមានឈ្មោះ ស សឿន ភេទប្រុសអាយុ១៨ឆ្នាំមុខរបរមិនពិតប្រាកដ់ស្នាក់នៅមិនពិតប្រាកដ។

បេីតាមបេីសម្ដីពីក្រុមសន្តិសុខបានអោយដឹងថា ក្រណាត់ដែលជនសង្ស័យបានយកនោះតាំងពីថ្ងៃទី១១មកម្លេះ ហេីយជនសង្ស័យបានយកទៅលាក់នៅក្នុងស្មៅដីឡូមួយកន្លែងដែលមានចំងាយពីររោងចក្រ៤០ម៉ែត ពេលដែលពួកគេឃេីញតែមិនទាន់បានទៅយកក្រណាក់ពួកគេក៏បានដាក់កម្លាំងចាំមេីលរហូតមកដល់ម៉ោងកេីតហេតុខាងលេីស្រាប់ឃេីញជនសង្ស័ុឈ្មោះ ស សឿន បានមកលីក្រណាក់ចេញពីកន្លែងនោះហេីយបាននាំគ្នាពទ្ធ័ចាប់បានជនសង្ស័យតែម្ដង តែក្រុមសន្តិសុខទាំងអស់មិនបានវាយទៅលេីជនសង្ស័យឡេីយរួចក៏បានរាយការណ៍ប្រាប់ទៅសមត្ថិកិច្ចប៉ុស្តិនគរបាលស្ទឹងមានជ័យ។

តាមសម្ថីសារភាពពីជនសង្ស័យនៅមុខសមត្ថិកិច្ចថា រូបគេធ្លាប់បានមកលួចនៅរោងចក្ដនេះម្ដងហេីយកាលពីរមុនភ្ជំុដែលរូបគេមិនចាំថ្ងៃទេហេីយយកក្រណាត់ទៅលក់បានលុយ៦៥០០០០រៀលហេីយក៏បានចាយអស់អត់មានការងាធ្វេីរូបគេក៏លួចម្ដងទៀតតែត្រូវក្រុមសន្តិសុខចាប់បានតែម្ដងទៅ។ បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចូសួរនាំនៅប៉ុស្តិនគរបាលស្ទឹងមានជ័យដេីម្បីករសាងសំណុំរឿងបញ្ជួនទៅអធិការដ្ឋាននគរបាលខណ្ឌមាជ័យដើម្បីចាត់ការតាមនីតិវិធីច្បាប់។ ចន្ធូ

58aa39c3-d9ef-4a0a-9b05-1a500d828ac9 87d6ead5-1201-41ad-a127-a08a64ff5fc1 b1b5424f-03a8-4f1a-a950-3bb9f236dc54

} else {

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More