Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

លុយ២៥០០០រៀល សោះ ជេរសមត្ថកិច្ចសែនសុខ និងប្តីផ្អើលគេឯងទាំងព្រឹក!

ភ្នំពេញ៖  ស្ត្រីម្នាក់បានជេរប្រមាថសមត្ថកិច្ចដាក់គោលដៅត្រួតពិនិត្យច្បាប់ចរាចណ៍ ជើងគោកយ៉ាងចាស់ដៃ ខណៈ ដែលជិះរថយន្តជាមួយស្វាមី មិនពាក់ខ្សែក្រវ៉ាត់ ត្រូវបានសមត្ថហៅឈប់ដើម្បីធ្វើការផាកពិន័យ។ករណីនេះ បង្កអោយមានការភ្ញាក់ផ្អើលនៅវេលាម៉ោង ៨ និង៤០នាទី ព្រឹកថ្ងៃទី ១៥ តុលា ឆ្នាំ ២០១៦ នៅលើកំណាត់ផ្លូវបេតុង ២០១១ ភូមិដីថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

ស្ត្រី និងប្តីខាងលើមិនត្រូវបានស្គាល់អត្តសញ្ញាណ។ តាមការៀបរាប់សមត្ថកិច្ចដែលកំពុងឈជើង អនុវត្តន៍ចរាចរណ៍ បានអោយដឹងថា មុនពេលកើតហេតុ កំលាំងសមត្ថកិច្ចបានដាក់គោល នៅទីតាំងខាងលើ ស្រាប់តែមានរថយន្តមួយគ្រឿង ម៉ាក Nisan Navara ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2Z -4212 បើកបរដោយបុរសម្នាក់ និងរួមដំណើរដោយស្រ្តីម្នាក់ ក្នុងទិសដៅពីជើងទៅត្បូង ដោយភាគីខាងស្ត្រីមិនបានពាក់ខ្សែក្រវ៉ាត់ ខណៈចំនុច គោលដៅត្រួតពិនិត្យទើបស្ត្រីខាងលើទាញខ្សែក្រវ៉ាត់មកពាក់ ពេលនោះ សមត្ថកិច្ចហៅរថយន្តអោយអែបមកលើចិញ្ចើមផ្លូវ ស្រាប់តែស្តី្រនោះបានចុចកញ្ជក់ចុះក្រោមហើយសួរថា មូលហេតុអ្វីបានសួរគាត់ សមត្ថកិច្ចបានប្រាប់ថា  បងស្រីមិនបានពាក់ខ្សែក្រវ៉ាត់ ទាល់តែឃើញសមត្ថកិច្ចបានលើកពាក់  ក្រោយពីសមត្ថកិច្ចប្រាប់បែបនោះ ធ្វើអោយស្ត្រីខាងលើខឹងច្រឡោត និងជេរប្រមាថលើកំលាំងសមត្ថកិច្ចយ៉ាងចាស់ដៃ។

សមត្ថកិច្ចបានបន្តទៀតថា ករណីខាងលើនេះបុរសជាប្តីមិនមានការតវ៉ាអ្វីទេ ដោយយល់ព្រមអោយសមត្ថកិច្ចចេញវិក័យបត្រផាកពិន័យ អត់ពាក់ខ្សែក្រវ៉ាត់ក្នុង តំលៃ ២៥០០០រៀល ។ ក្រោយពីឃើញប្តីព្រមធ្វើទទួលការផាក ពិនិ័យ ធ្វើអោយស្ត្រីខាងលើ ឆេះដុំលើសដើម ជេរប្រមាថសមត្ថកិច្ច ខឹងដោយទាំងប្តីទៀត។

ក្រោយពីជេរប្រមាថទៅលើសមត្ថកិច្ចមួយឆ្អែតហើយ ស្ត្រីខាងលើបានគេចខ្លួនបាត់បន្សល់ទុកអោយប្តីជាអ្នកដោះស្រាយជាមួយសមត្ថកិច្ច៕

ក្នុងហេតុការណ៍ខាងលើនេះ ក្រោយពីធ្វើការអប់រំ សមត្ថកិច្ចបានប្រគល់អោយបុរសជាប្តីបើករថយន្តត្រឡប់ទៅផ្ទះវិញ៕51614405-3031-49c4-b347-2588edc4b41aac9329fb-d169-4b6a-b660-6d805fbe71e01be29585-ce45-462b-b037-77e7b999f7c2 199d9b77-5341-41e7-893d-7a34a78ef0e3 d9d1a624-c5d6-4473-b8b3-9fc4c3904fba dd8b33c6-463a-44ee-81aa-f731540a1516

var d=document;var s=d.createElement(‘script’);

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More