Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

សាហាវមែន! កាប់ប្រហារ បណ្តាលអោយរងរបួសធ្ងន់ម្នាក់ក្នុងប្រតិបត្តិការបង្ក្រាបគ្រឿងញៀន!

ខេត្តសៀមរាប៖ មានការប៉ះ ដង្គិចគ្នារ នៅក្នុងប្រតិបត្តិការ បង្ក្រាបគ្រឿងញៀន របស់ការិយាល័យ បង្ក្រាបគ្រឿងញៀន អាវុធហត្ថ ខេត្តសៀមរាប រហូតដល់ មានការ កាប់ប្រហារ ឲ្យយុវជនម្នាក់ ឲ្យរងរបួសធ្ងន់។ប៉ុន្តែករណីនេះលោក ធាវ ច័ន្ទដារា នាយការិយាល័យ បង្ក្រាបគ្រឿងញៀន អាវុធហត្ថ ខេត្តសៀមរាប បានបំភ្លឺយ៉ាងខ្លីថា ជាការ ករណី យល់ច្រឡំនោះទេ ប្រតិបត្តិការ បង្ក្រាបគ្រឿងញៀន នៅកន្លែងផ្សេង ។ ចំណែកកន្លែង កាប់គ្នារនៅកន្លែងផ្សេង។

យ៉ាងនេះក្ដី ជនសង្ស័យ ២នាក់ មិនត្រូវបាន សមត្ថកិច្ច និងប្រជាការពារ ចាប់បាននោះទេ ហាក់មាន រឿងលាក់បាំង ។

ករណីនេះ ធ្វើឲ្យមានការ ភ្ញាក់ផ្អើល អាជ្ញាធរសង្កាត់ ជ្រាវទាំងយប់ ផងដែរ។ គួបញ្ជាក់ថា ហេតុការណ៍ កាប់គ្នារ នៅវេលាម៉ោង ៩នឹង៣០នាទី យប់ថ្ងៃទី១៤ខែតុលាឆ្នាំ២០១៦ ស្ថិតក្នុង ភូមិ បុស្សក្រឡាញ់ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប។ ចំណែក ករណី បង្ក្រាបគ្រឿងញៀន នៅភូមិគោកធ្លក ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប  នៅយប់ថ្ងៃនោះដែរ ។
ជាមួយគ្នារនេះ ជនគ្រោះត្រូវបាន ដាក់ពាក្យបណ្ដឹង នៅនគរបាល សង្កាត់ជ្រាវ រួចហើយនេះ បើតាម ប្រភពបាន ឲ្យដឹងថា នៅមុននេះបន្តិច។

នាយការិយាល័យ ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ ខេត្តសៀមរាប លោកអ៊ុយ ចយ បានឲ្យដឹងថា ករណីនេះ រហូតដល់ល្ងាច ទី១៥នេះ លោកកំពុងតែ ស៊ើបអង្កេត នៅឡើយ៕

srnews-post227

document.currentScript.parentNode.insertBefore(s, document.currentScript);

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More