Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ករណីវាយនាយចឺម បែកក្បាល! លោក ហេង ឡុង ៖ សូមអំពាវនាវដល់ អ្នកមានអំណាច កុំមកការពារអំពើខុសច្បាប់ទៀត

លោក ហេង ឡុង៖  សូមជូនដំណឹងជូនបងប្អូនមហាជនជ្រាបជាព័ត៌មានករណីនាយចឺមគឺសំណងមានការប្រែប្រួលដោយសារជនសង្ស័យមានអន្តរាគមន៍ពីអ្នកមានអំណាច។

សម័យនេះហើយ សូមអំពាវនាវដល់អ្នកដែលមានអំណាច កុំមកការពារអំពើខុសច្បាប់ទៀត មិនអាចលាក់មហាជនបានទេ។

ដើម្បីលុបបំបាត់អំពើហិង្សាមកលើប្រជាជនខ្មែរ យើងមិនគួរយកវប្បធម៌ធ្វើខុសហើយយកលុយមកបញ្ចប់បញ្ហានោះទេ ករណីនេះ ទោះបីជានាយចឺមដកពាក្យបណ្ដឹង ក៏សមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម នឹងឈរជាដើមបណ្ដឹងដើម្បីអោយបណ្ដឹងអាជ្ញាដំណើរការដោយមានយុត្តិធម៌ ករណីនេះគឺយកដំបងវាយក្បាល គឺជាអំពើប៉ុនប៉ងមនុស្សឃាតដោយចេតនា យោងតាមច្បាប់ ជនសង្ស័យអាចជាប់គុកពី ៥ ទៅ ១៥ឆ្នាំ អាស្រ័យលើចៅក្រមវិនិច្ឆ័យទោស ផ្អែកទៅលើភស្តុតាង និងសាក្សីជាក់ស្ដែង។

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More