Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

បន្លំយកគណនីហ្វេសប៊ុកអ្នកដ៏ទៃ(Chat ឆាតសុំខ្ចីប្រាក់)ត្រូវអស់លក្ខណ៍ហើយ!

ខេត្តបាត់ដំបង៖ កាលពីថ្ងៃ សុក្រ ៩ រោច ខែមិគសិរ ឆ្នាំកុរ ឯកស័កព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ អនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនី យ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋានន គរ បាលខេត្តបា ត់ដំបង លោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងផែនការងារព្រហ្មទ័ណ្ឌ ដឹកនាំកងកម្លាំងក្នុងផែន ដែលមានការិយាល័យ នគរបាលព្រហ្មទ័ណ្ឌកំរិតស្រាល មានលោកវរ សេនីយ៍ទោ ឈឿង គឹមសុង ជានាយការិ យាល័យ សហការណ៍ជាមួយកងកម្លាំងជំនាញរបស់ ស្នងការដ្ឋាននគរបាលខេត្តកែប និងដោយបាន ការសម្របសម្រួលលើនីតិវិធីពីលោក នួន សាន ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ ដំបងផងនោះ បានធ្វើការឃាត់ខ្លួនជន សង័្សយ ចំនួន ០២នាក់ដែលជាមុខសញ្ញាសកម្មក្នុងការរធ្វើសក ម្មភាពលួចបន្លំយកគណនីហ្វេសប៊ុកអ្នកដ៏ទៃ (Chat ឆាតសុំខ្ចីប្រាក់)នាពេលកន្លងមក រួម មាន:
១- ឈ្មោះ សេង ភារ៉ាហៅពេទ្យ ភេទប្រុស អាយុ ២៩ឆ្នាំ មានទីលំនៅភូមិឈើទាល ឃុំឈើទាល ស្រុកបាណន់ខេត្តបាត់ដំបង ។
២-ឈ្មោះ ឈុន ពិសិដ្ឋភេទប្រុស អាយុ ២៨ ឆ្នាំ មានទីលំនៅភូមិចំការសំរោង ០២សង្កាត់ចំការសំ រោង ក្រុងបាត់ដំបងខេត្តបាត់ដំបង ។

សូមជម្រាបជូនថា កន្លងទៅមានជន(មិនស្គាល់អត្តសញ្ញាណ)បានប្រើវិធីលួចបន្លំចូលទៅក្នុងគណ នីហ្វេសប៊ុករបស់អ្នកដ៏ទៃ ហើយប្រើ ប្រាស់វិធី (ឆាតChat )សុំខ្ចីប្រាក់ពីអ្នកផ្សេងនិងបានបង្គាប់ ឲ្យអ្នកដែលត្រូវខ្ចីប្រាក់ នោះ (ផ្ទេរ-ផ្ញើ)ប្រាក់ទៅ លេចទូរស័ព្ទរបស់ខ្លួន ដែលទីបំផុត ម្ចាស់គណនីហ្វេសប៊ុក ពិតប្រាកដមិនបានដឹង រឿងអ្វីទាំង អស់។

ពេលនេះសមត្ថកិច្ចនគរបាលនៃស្នងការដ្ឋាននគរ បាលខេត្តបាត់ដំបង បានរៀបចំសំ ណុំរឿងនិងធ្វើ ការប្រគល់ជនសង័្សយទាំងពីរនាក់ ព្រមទាំងវត្ថុតាងជូនទៅ សមត្ថកិច្ចនគរបាលខេត្តកែបដើម្បីចាត់ការ បន្តតាមផ្លូវច្បាប់៕

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More