Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ស្ត្រីចំណាស់ កម្មកស៊ិនទ្រី មានជីវភាពទីទាល់ និងជំងឺប្រចាំកាយ ជាង៥ឆ្នាំ ..!

ភ្នំពេញ៖ ក្រោយឃើញការផ្សព្វផ្សាយតាមរយៈអង្គភាពសារព័ត៌មាន ធី អិន អិន ពីស្ត្រីចំណាស់ កម្មករ ស៊ិនទ្រី មានជីវភាពទីទាល់ និងមានជំងឺប្រចាំកាយយូរឆ្នាំ មិនមានលទ្ធភាពព្យាបាល ទ្រាំរស់ទាំងឈឺចាប់ លោក ហេង ឡាលីន និងភរិយា មានក្តីអាណិតអាសូរ សន្យាជួយសម្រេចបំណងរបស់លោកយាយ អោយទទួលបានព្យាបាលវះកាត់ នៅមន្ទីរពេទ្យជប៉ុនដូចបំណង។ ហើយនាព្រឹកថ្ងៃទី ២៥ ធ្នូ ២០១៩ នេះ លោកយាយខាងលើទទួលបានការវះកាត់ (ស្បូនលូន) បានដោយជោគជ័យ បច្ចុប្បន្នកំពុងសម្រាកព្យាបាល និងមន្ទីរពេទ្យជប៉ុន។

នារសៀលថ្ងៃទី ២៥ ធ្នូ ២០១៩ដដែលនេះ លោក ហេង ឡាលីន និងភរិយា បានផ្តល់ថវិកា ៥០០ដុល្លារ តាមរយៈ ធី អិន អិន ជូនលោកយាយ សំរាប់ចំណាយលើការព្យាបាលវះកាត់និងព្យាបាលជំងឺបន្តទៀត។

លោក ហេង ឡាលីន និងភរិយា សូមជូនពរលោកយាយទទួលបានការវះកាត់ដោយជោគជ័យ និងមានសុខភាពល្អប្រសើរឡើងវិញ។

សូមរំលឹកផងដែរថា កាលពីថ្ងៃទី ២១ ធ្នូ ២០១៩ ខ្ញុំបាទ តូ សុផល អគ្គនាយ ព័ត៌មាន ធី អិន អិន  និង លោក សុខ ស៊ីឌី ភ្នាក់ងារព័ត៌មានទូរទស្សន៍ ហង្សមាស ក៍បាននាំយកថវិកាសប្បុរសជនទៅជូនគាត់ដល់កន្លែងស្នាក់ នៅក្បែរវត្តភ្នំម្តងហើយដែរ។

លោក តាំង សុភាវុធ ២០ម៉ឺនរៀល ។

លោក ជា ប្រុស ២០ម៉ឺនរៀល

លោក សុខ ស៊ីឌី ភ្នាក់ងារទូរទស្សន៍ ហង្សមាស ៤ម៉ឺនរៀល។

លោក តូ សុផល នាយកព័ត៌មាន TNN ១០ម៉ឺនរៀល។

លោក ចេង ហេង និង ភរិយា 100$ (តាមរយៈ លោក ហេង ឡានីន)។

លោក ចាន់ ដារិទ្ធ និង ភរិយា 100$ (តាមរយៈ លោក ហេង ឡាលីន)។

លោក ឈិត វ៉ាន់ឈាង និង ភរិយា 100$ (តាមរយៈ លោក ហេង ឡាលីន)។

៦ ក្រុមគ្រួសារ លោកវរសេនីយ៍ទោ សុខ ហេង អធិការខណ្ឌទួលគោក 50$។

៧ អនុសាខា កាកបាទក្រហមខណ្ឌដូនពេញ ក្រោមការដឹកនាំ លោក សុខ ពេញវុធ ប្រធានកិត្តិយស ជួយឧបត្ថម ២០ម៉ឺនរៀល  អង្ករ និងសម្ភារៈផ្ទះបាយមួយចំនួន។

សូមគោរពជូនពរ សប្បុរសជន និង បងប្អូនទាំងអស់គ្នា ជួបតែសេចក្តីសុខ សេចក្តីចំរើន និង ជោគជ័យគ្រប់ភារកិច្ច។

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More