Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

រវល់ងាកក្រោយមើលស្រីស្នេហ៍ បើកម៉ូតូបុកខឿនស្ពានរបួសធ្ងន់

ភ្នំពេញ៖ យុវជនម្នាក់រួមដំណើរនារីម្នាក់បើកម៉ូតូលឿនពេកបត់មិនទាន់ជ្រុលទៅបុកខឿនស្ពានអាកាសស្ទឹង
មានជ័យរងរបួសធ្ងន់។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១.១០នាទីយប់រំលងអធ្រាតឈានចូលថ្ងៃទី ១៧ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅចណុចលើស្ពានអា កាសស្ទឹងមានជ័យក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួល គោក។

យោងតាមព័ត៍មានពីកន្លែងបានអោយដឹងថា មុនពេលកើតហេតុគេឃើញយុវជនម្នាក់ រួមដំណើរជាមួយនារីម្នាក់ បើកម៉ូតូសង់សេ១២៥ ស៊រី២០១០មួយគ្រឿង ពាក់ស្លាក លេខភ្នំពេញ1AO-5056 បើកតាមបណ្ដោយផ្លូវ២៧១ ទិសដៅពីត្បងទៅជើង ខណៈមកដល់ចំណុចកើតហេតុខាងលើ បានជ្រុលទៅបុកខឿនស្ពានពេញទំហឹងបណ្តាលអោយអ្នកឌុបបោកក្បាលនឹងខឿនស្ពាន រងរបួសធ្ងន់ ហើយត្រូវបានរថយន្តគ្លីនិកឯកជនដឹកយកទៅសង្គ្រោះភ្លាមៗ និងម្នាក់ទៀតរបួសស្រាល។

ក្រោយកើតហេតុសមត្ថកិច្ចបានចុះមកដល់បានយកម៉ូតូជនរងគ្រោះទៅរក្សាទុកនៅប៉ុស្តិ៍បឹងសាឡាងរងចាំសាច់ញ្ញាតិយកឯកសារមកនិងប្រគល់អោយទៅវិញ៕ដោយ៖ ព្រះអង្គខ្មៅមានរិទ្ធិ

img-20161017-wa0002} else {

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More