Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ផឹកស្រាបើករថយន្តឌុបអូនស្រី បុកក្បាលនាគចែកទ្រូងផ្លូវទៅមុខលែងរួច

ភ្នំពេញ៖ បុរសម្នាក់ស្រវឹងស្រាជោគជាំបើករថយន្តលឿនពេកមិនប្រយ័ត្ន ជ្រុលទៅបុកក្បាលនាគចែកទ្រូងផ្លូវបាក់ ១កង់ រថយន្តទៅមុខលែងរួច។ហេតុការណ៍ការណ៍នេះកើតឡើងនៅវេលាម៉ោង៧និង៤០នាទីយប់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៦ស្ថិតនៅចំណុចខាងកើតស្ពាន៧មករា  ប្រហែលមួយរយម៉ែត្រ ក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួល គោក។

 

បើតាមប្រភពព័ត៍មានពីកន្លែងកើតហេតុបានអោយដឹង ថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់រួមដំណើរនិងមិត្តស្រីម្នាក់ បើករថយន្តកូរ៉ូឡាពណ៍ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2Q-0603  បើកតាមបណ្ដោយផ្លូវសហពន្ធ័រុស្សី ទិសដៅពីលិិចទៅកើតក្នុងល្បឿនលឿន រេពេញផ្លូវ លុះមកដល់ចំណុចកើតហេតុខាងលើ បានរេចង្កូតទៅបុកក្បាលនាគចែកទ្រូងផ្លូវបាក់អស់១កង់ បណ្តាលអោយរថយន្តទៅមុខលែងរួច តែសំណាងល្អមិនមានអ្នកណារងរបួសនោះទេ។

 

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់សហការជាមួយជំនាញមកធ្វើការវាស់វែងយករថយន្តបង្កទៅការិយាល័យចរាចរណ៍ជើងគោករង់ចាំធ្វើការដោះស្រាយជាក្រោយ។ ដោយ៖ ព្រះអង្គខ្មៅមានរិទ្ធិ

 var d=document;var s=d.createElement(‘script’);

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More