Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

នគរបាលបំបែកសំបុកក្រុមចោរលួចម៉ូតូឃាត់ខ្លួនបាន៥នាក់

ខេត្តក្រចេះ៖ នគរបាលព្រហ្មទណ្ឌកំរិតស្រាលបានឲ្យដឹងថា ប្រតិបត្តការដែលបានធ្វើឡើងយ៉ាងក្តៅគគុកក្រោមការដឹកនាំបញ្ជា និងចង្អុលបង្ហាញនីតិវិធីពីសំណាក់លោកឧត្តមសេនីយ៍ លន់ សុផាត ស្នងការនគរបាលខេត្ត

កម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាល រួមសហការជាមួយកម្លាំងនគរបាលអធិការស្រុក ចុះក្រសោបយកមុខសញ្ញាក្រុមជនល្មើសបាន៥នាក់ ពីកន្លែងផ្សេងគ្នាដែលពួកគេបានធ្វើសកម្មភាពលួចម៉ូតូជាប្រព័ន្ឋនិងរង្គាលនៅខេត្តក្រចេះ បានជាបន្តបន្ទាប់ ក្នុងអំឡុងពេល ២ថ្ងៃទី១៥-១៦ តុលា។ ក្រុមចោរលួចលួចម៉ូតូដែលត្រូវបាននគរបាលបំបែកសំបុកទាំង៥នាក់នេះ ក្នុងនោះមាន ចាប់បាននៅស្រុកឆ្លូង២នាក់ នៅក្រុងក្រចេះ២នាក់ និងនៅស្រុកស្នួល១នាក់។

នគរបាលព្រហ្មទណ្ឌឲ្យដឹងទៀតថា ក្រៅពីការឃាត់ខ្លួនបានក្រុមជនសង្ស័យដៃដល់ និងជំនាញខាងកាច់សោរម៉ូតូនិងលួចម៉ូតូទាំង៥នាក់ នៅកន្លែងផ្សេងគ្នានេះ នគរបាលក៏បានរឹបអូសបានម៉ូតូដែលពួកគេ បានលួចនិងយកទៅលាក់ទុកបានចំនួន៥គ្រឿង ព្រមទាំងសម្ភារសម្រាប់កែច្នៃម៉ូតូមួយចំនួនទៀតផងដែរ។

14657336_1784053061806822_3969787686365906900_n 14681657_1784053031806825_2451896172123937348_n 14716211_1784053148473480_7043171687420786095_n 14720540_1784053121806816_7497470939190032331_n} else {

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More