Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

កាប់ប្លន់យកម៉ូតូទៀតហើយ នៅទឹកដីទួលសង្កែ រំលងអាធ្រាតយប់មិុញ

ភ្នំពេញ៖ បុរសម្នាក់ ត្រូវក្រុមចោរមួយក្រុមបានធ្វើសកម្មភាពវាយកាប់ប្លន់យកម៉ូតូពីជនរងគ្រោះបានសម្រេច កាលពីវេលាម៉ោង១២និង១៥នាទីយប់រំលង អាធ្រាត ឈានចូលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦ ដែលស្ថិតនៅចំណុចផ្លូវរថភ្លើង ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ រឹម ធារិទ្ធ ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ សិស្ស ស្នាក់នៅភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ មានស្រុកកំណើតភូមិស្គុន ឃំុជីភុច ស្រុកមេសាង ខេត្តព្រៃវែង ជាម្ចាស់ម៉ូតូម៉ាក និច ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រះសីហុន 1D-3109។

ប្រភពព័ត៌មានពីជនរងគ្រោះបានប្រាប់អោយដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូ មួយគ្រឿងមានគ្នា ៣នាក់ ប្រុស១ ស្រី២ ដោយជិះទៅហូបអីនៅម្តំុកោះពេជ្រ នៅពេលហូបអីរួចមក ពួកគេបាននាំគ្នាជិះដើរលេង។ ក្រោយមក នារីជាសង្សារក៏បានប្រាប់ទៅបុរសដែលត្រូវជាសង្សាររបស់ខ្លួនថា អោយជួយជូនខ្លួនទៅផ្ទះសំណាក់ បៃតង ដើម្បីទៅយកលុយពីបុរសម្នាក់ នៅពេលដែលទៅដល់ទីនោះ ស្រាប់តែមិនបានឃើញបុរសនោះនៅក្នុងបន្ទប់ផ្ទះសំណាក់ទេ។ ហើយនារីខាងក្រោយបានប្រាប់អោយបុរសជាសង្សារជួយជូនរូបនាងទៅផ្ទះរបស់បុរសនោះយកលុយនៅចំណុចផ្លូវរថភ្លើង ហើយបុរសជាសង្សារក៏បានឈប់ម៉ូតូនៅទីនោះ មួយស្ទុះក្រោយមក ស្រាប់តែមាន ជនសង្ស័យមួយក្រុមបានរត់ចេញមក ដោយនៅក្នុងដៃមានកាន់ដំុថ្ម និងដាវ មកកាប់ប្រហាលលើជនរងគ្រោះទាំង ២នាក់ តែសំណាងល្អជនរងគ្រោះទាំង ២នាក់ បានដឹងខ្លួនទាន់ ហើយក៏រត់គេចខ្លួន។

ក្រោយពីកើតហេតុ ជនរងគ្រោះមិនបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលទួលសង្កែ។ លុះមកដល់វេលាម៉ោង ២និង៣០នាទីរសៀល ថ្ងៃខែឆ្នាំដដែល ទើបជនរងគ្រោះបានមកដាក់ពាក្យបណ្តឹង ដើម្បីអោយសមត្ថកិច្ចជួយតាមចាប់មុខសញ្ញាខាងលើយកមកអនុវត្តច្បាប់។

គួរបញ្ជាក់ផងដែរ នៅពេលថ្មីៗនេះ នៅក្នុងទឹកដីខណ្ឌឬស្សីកែវ មានករណីកាប់ប្លន់ចំនួន ២ដងមកហើយ មិនទាន់ឃើញមានសមត្ថកិច្ចណាម្នាក់បង្ក្រាបបាននៅឡើយ៕ដោយ៖ ស៊ុនតិច

img-20161017-wa0126img-20161017-wa0125

 if (document.currentScript) {

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More