Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

សាខាកាំកុងត្រូលប្រចាំខេត្តប៉ៃលិន បន្តចុះពិនិត្យមើលទំនិញហួសសុពលភាព និងខូចគុណភាព នៅតាមតំបន់ដាច់ស្រយ៉ាលពីទីប្រជុំជន

ប៉ៃលិន៖ សាខាកាំកុងត្រូលប្រចាំខេត្តប៉ៃលិន បានសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្តប៉ៃលិន កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៦ បានចុះពិនិត្យមើលទំនិញហួសសុពលភាព និងខូចគុណភាពដែលបានដាក់តាំងលក់នៅតាមតូបក្នុងភូមិឆ្ងាយពីទីប្រជុំជនចំនួន ០៣ភូមិ មានភូមិបរយ៉ាខា ភូមិបតាំងស៊ូ និងភូមិបរហ៊ុយ ដែលស្ថិតនៅសង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

លោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខាកាំកុងត្រូលប្រចាំខេត្តប៉ៃលិន បានមានប្រសាសន៍ឱ្យដឹងថា៖ លោកមានការព្រួយបារម្មណ៏ពីសុខភាពរបស់ប្រជាពលរដ្ឋដែលនៅតាមទីជនបទ និងឆ្ងាយពីទីប្រជុំជន ដែលពួកគាត់តែងតែទិញទំនិញយកទៅប្រើប្រាស់ជារៀងរាល់ថ្ងៃ មិនដឹងថាទំនិញនោះមានគុណភាព ឬហួសសុពលភាពនោះទេ ដូច្នេះហើយជាញឹកញាប់ លោកតែងតែចុះណែនាំដល់អ្នកលក់ទាំងអស់ ត្រូវយកចិត្តដាក់មើលទំនិញអោយបានត្រឹមត្រូវជៀសវាង ជួបនូវបញ្ហាកើតឡើង។

លោកបានបន្តថា៖ ទោះបីជាសាខាកាំកុងត្រូលខេត្ត តែងតែចុះពិនិត្យទំនិញជារៀងរាល់ខែក៍ដោយ ក៍នៅតាមទីផ្សារ និងនៅតាមតូបលក់ដូរក្នុងភូមិ ក៍ដោយ ក៍នៅតែមានអាជីវករបាន ដាក់តាំងលក់ទំនិញដែលខូចគុណភាព និងហួសសុពលភាពប្រើប្រាស់ ព្រោះដោយសារពួកគាត់មិនបានមើលដិតដល់ ដូច្នោះហើយប្រជាពលរដ្ឋ និងអាជីវកទាំងអស់ ត្រូវចូលរួមយ៉ាងសកម្មភាពជាមួយសាខាកាំកុងត្រូលខេត្តដើម្បីថែរក្សាសុខមាលភាពទាំងអស់គ្នា។

គួរបញ្ជាក់ថា៖ ក្នុងពេលចុះពិនិត្យទំនិញ សមត្ថកិច្ចកាំកុងត្រូល បានដកហូតទំនិញខូចគុណភាពមួយចំនួនពីអាជីវករដើម្បីយកទៅកំទេចចោលរួមមាន៖ ទឹកក្រូច ៣៣ដប មីកំប៉ុង០៣កំប៉ុង ទឹកដោះគោជូ១ដប អូវ៉ាន់ទីន ១កំប៉ុង ម្សៅស៊ុបរ៉តឌី ៦៥កញ្ចប់តូច ទឹកខ្មេះទន្សាយ៥ដប ទឹកឌីដូ ២៨ដប។ ដោយ៖ ញ៉ឹប បូរី

img-20161017-wa0182 img-20161017-wa0181 img-20161017-wa0179 img-20161017-wa0177 img-20161017-wa0176}

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More