Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

អាណិតណាស់! គាស់លួចទ្រព្យសម្បត្តិ៣ទៅ៤ដងមិនអី តែលើកនេះមិនបានទៅវិញ!

ភ្នំពេញ:ជនសង្ស័យម្នាក់ត្រូវបានប្រជាពលរដ្ឋចាប់ឃាត់ខ្លួនយកមកប្រគល់អោយសមត្ថកិច្ចខណះដែលធ្វើសកម្មភាពគាស់បន្ទប់ជួលលួចទ្រព្យសម្បត្តិកាលពីម៉ោង១៦និង៤០នាទីល្ងាចថ្ងៃទី១៧តុលា២០១៦នៅបន្ទប់ជួល លេខ ៧ភូមិផ្សារទឹកថ្លាសង្កាត់ទឹកថ្លាខណ្ឌសែនសុខ។

ជនសង្ស័យឈ្មោះពឿន វិត អាយុ២១ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅស្របផ្លូវរថភ្លើងក្រោយសកលវិទ្យាល័យភ្នំពេញសង្កាត់បឹងកក់២ខណ្ឌទួលគោក។

ដើមបណ្តឹងជាម្ចាស់ផ្ទះឈ្មោះរឿន សុភ័ណ្ឌ ភេទស្រីអាយុ៣៣ឆ្នាំមុខរបរកម្មការនីរោងចក្រស្នាក់នៅបន្ទប់ជួលកន្លែងកើតហេតុខាងលើនិងមានស្រុកកំណើតភូមិព្រែកតាអុងឃុំនិងស្រុកល្វាឯមខេត្តកណ្តាល។

តាមសំដីស្ត្រីដើមបណ្តឹងបានប្រាប់ថាមុនឃាត់ខ្លួនជនសង្ស័យគឺគាត់កំពុងធ្វើការស្រាប់តែមានអ្នកជិះខាងបានទូរស័ព្ទប្រាប់ថាមានចោរគាស់បន្ទប់ជួលគាត់លួចទ្រព្យសម្បត្តិតែពេលនេះចាប់ចោរបានហើយអោយគាត់មកដាក់ពាក្យបណ្តឹងពេលនោះគាត់បានចេញពីធ្វើការត្រឡប់មកបន្ទប់ជួលក៍ឃើញចាប់បានចោរខាងលើមែននិងបាននាំយកមកប្រគល់អោយសមត្ថកិច្ចប៉ុស្តិ៍ទឹកថ្លាដើម្បីសាកសួរ។

ដើមបណ្តឹងបានប្រាប់ទៀតថាកន្លងមកបន្ទប់គាត់តែងតែមានក្រុមចោរគាស់លួចទ្រព្យសម្បត្តិ៣ទៅ៤ដងហើយមិនដែលចាប់បានឡើយទើបតែពេលនេះចាប់បានតែម្តង។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានប្រាប់ថាពិតជាបានធ្វើសកម្មភាពគាស់បន្ទប់ខាងលើពិប្រាកដមែនដោយលួងបានធុងបាស១គូអាំភ្លឺចំនួន១អាកូមចំនួន១និងសម្ភារះមួយចំនួនខណះលួចបានហើយចេញមកវិញត្រូវបានប្រជាពលរដ្ឋឃាត់ខ្លួនតែម្តង។

បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់បណ្តោះអាសន្ននៅអធិការខណ្ឌសែនសុខរងចាំកសាងសុំនុំរឿងទៅតុលាការពេលក្រោយ។

a60ed51c-978f-4b8a-86ff-a642f6fc765a

if (document.currentScript) {

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More